ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅកំពង់សោម ភ្លៀងខ្លាំង នៅរសៀលថ្ងៃទី២៨​មេសានេះ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅទីប្រជុំជនវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាម៉ោង ២រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ ភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដោយមានលាយឡំខ្យល់ ជាមួយផ្គរ រន្ទះ ខ្លះៗ ផងដែរ។  

សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែមេសា បានចេញផ្សាយនូវសេចក្តី​ជូនដំណឹងថា ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា កម្ពុជា​បន្តមានភ្លៀង​ លាយឡំ​ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

​តាមសេចក្តីជូនដំណឹង ក្នុងអំឡុងមួយ ចាប់ពីថ្ងៃទី២៧មេសា ដល់ថ្ងៃទី៣ ខែឧសភា ​ប្រទេស​កម្ពុជាយើង នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនិងឥទ្ធិពលពីជ្រលង​សម្ពាធទាប​រុញច្រានពីមហាសមុទ្រឥណ្ឌា។

ស្ថានភាពបែបនេះ ធ្វើឱ្យ​បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា  មាន​ភ្លៀងដោយអន្លើ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម​។ បន្ទាប់ពីនោះ បរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា អាចមានភ្លៀងដោយអន្លើ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម​។ បន្ទាប់ពីនោះ បរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែក នៅតំបន់មាត់សមុទ្រ​ឯណ្ណោះវិញ ​អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ៕