ពុទ្ធោ ! ក្រឡាប់ឡានព្រឹកមិញ កម្មករ៦០នាក់របួសធ្ងន់ស្រាលដេករដូករណែល
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មករ-កម្មការិនី៦០នាក់បានរងរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ …
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មករ-កម្មការិនី៦០នាក់បានរងរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ …
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មករ-កម្មការិនី៦០នាក់បានរងរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ខណៈរថយន្តដឹកកម្មករក្រឡាប់ផ្ងារជើងនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារជីភូ ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
សេចក្តីរាយការណ៍បន្តថា រថយន្តដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ខណៈមានភ្លៀងធ្លាក់ខ្លាំងស្រាប់តែរអិល ហើយរេចង្កូតជ្រុលទៅបុករៀនទេវតាមុខផ្ទះនៅខាងមុខផ្សារជីភូបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងចាក់កម្មករ-កម្មការិនីរងរបួសដេករដូករណែលតែម្តង ត្រូវបានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ក្នុងចំណោមរបួសធ្ងន់ប្រមាណជាង៣០នាក់ កម្មករម្នាក់បានរងរបួសក្បាលធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា សង្ឃឹមរស់តិចណាស់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូនបន្តនៅពេលក្រោយទៀត
ចែករំលែកព័តមាននេះ