ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ឥណ្ឌា​ម្នាក់​ដុះ​កន្ទុយ​ប្រហែល​20​សង្ទីម៉ែត្រ

7 ឆ្នាំ មុន

«BBC» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ឥណ្ឌា​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ដុះ​កន្ទុយ​នៅ​ផ្នែក​ខាងក្រោយ​ក្បែរ​កញ្ចូញ​គូទ មាន​ប្រវែង​ប្រហែល​២០​សង្ទីម៉ែត្រ ។ ដោយ​សូ​៊​ទ្រាំ​មិន​បាន​ចំពោះ​ភាព​ខុស​ប្រក្រតី​នៃ​ការ​ដុះ​កន្ទុយ​

«BBC» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ឥណ្ឌា​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ដុះ​កន្ទុយ​នៅ​ផ្នែក​ខាងក្រោយ​ក្បែរ​កញ្ចូញ​គូទ មាន​ប្រវែង​ប្រហែល​២០​សង្ទីម៉ែត្រ ។ ដោយ​សូ​៊​ទ្រាំ​មិន​បាន​ចំពោះ​ភាព​ខុស​ប្រក្រតី​នៃ​ការ​ដុះ​កន្ទុយ​របស់​ខ្លួន​មិន​បាន យុវជន​នោះ​ក៏​ឱ្យ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ឱ្យ​គ្រូពេទ្យ​វះកាត់​ចេញ ។

យុវជន​ឥណ្ឌា​រូប​នោះ​រស់នៅ​ក្រុង Nagpur បាន​ប្រឈម​មុខ​នឹង​ភាព​ខុស​ប្រក្រតី​លើ​រាង​កាយ និង​បាន​បិទ​បាំង​លក្ខណៈ​ខុស​ប្រក្រតី​នោះ​អស់​រយៈពេល​យ៉ាង​យូរ ព្រោះ​ខ្លាច​រង​ការ​ស្អប់ខ្ពើម​ឬ​រើសអើង​មិន​រាប់រក​ពី​មិត្តភក្តិ ។

ទីបំផុត​ក្រុម​គ្រួសារ​សម្រេចចិត្ត​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​កន្ទុយ​ដុះ​ចេញ​វែង​ជាង​មុន និង​ចាប់ផ្តើម​មាន​ឆ្អឹង ធ្វើ​ឱ្យ​រូបគេ​ពិបាក​បិទ​បាំង ។

ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា យុវជន​នោះ​ចាប់ផ្តើម​មាន​បញ្ហា​កាន់តែ​ខ្លាំង​នៅ​ពេល​កន្ទុយ​ដុះ​វែង ហើយ​ត្រូវ​លើក​កន្ទុយ​នៅ​រៀង​រាល់ពេល​ផ្លាស់​អាវ ។ ដោយ​យល់​ពី​ការ​ឈឺចាប់​របស់​កូន​ទើប​គាត់​សម្រេចចិត្ត​នាំ​គេ​ទៅ​រក​គ្រូពេទ្យ ។ «BBC» បញ្ជាក់​ថា យុវជន​ឥណ្ឌា​រូប​នោះ​បន្ទាប់​ពី​វះកាត់​រួច​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ប្រហែល​ពី​២​ទៅ​៣​ថ្ងៃ​ទើប​អាច​ចេញ​ទៅ​ផ្ទះ​បាន ដោយ​គ្មាន​កន្ទុយ​រំខាន​ដល់​រាង​កាយ និង​ផ្លូវចិត្ត​ទៀត​ទេ ។ ករណី​ដុះ​កន្ទុយ​ខុស​ប្រក្រតី​បែប​នេះ​កើតឡើង​ដោយ​កម្រ ហើយ​ធ្លាប់​មាននៅ​ប្រទេស​ឥណ្ឌា​ដែរ កាលពីមុន ៕