ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុងត្រូល​ខេត្ត ចុះ​វាយតម្លៃ​ការ​លក់ដូរ​ផលិតផល​ម្ហូបអាហារ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​ស្រីស្នំ ឃុំ​ជ្រោយ​នាងនួន ទីប្រជុំជន​ស្រុក​ស្រីស្នំ ខេត្តសៀមរាប លោក ង៉ែត ចេក ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​ស្រីស្នំ ឃុំ​ជ្រោយ​នាងនួន ទីប្រជុំជន​ស្រុក​ស្រីស្នំ ខេត្តសៀមរាប លោក ង៉ែត ចេក ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​បង្ហាញ​នូវ​ការ​វាយតម្លៃ​ក្រោយ​ពី​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ទីនោះ​ថា ប្រភេទ​ទំនិញ​ម្ហូបអាហារ ដែល​បងប្អូន​ផលិត​ក្នុង​មូលដ្ឋាន និង​ផលិតផល​ក្នុងស្រុក​មាន​សុវត្ថិ​ភាពល្អ​។ លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ពិនិត្យ​ដោយ​ប្រើ​តេស្ត​ឃី​ត Test Kit ទៅ​លើ​ម្ហូបអាហារ​មួយ​ចំនួន​ដែល​កំពុង​ដាក់​តាំង​លក់​នៅ​តាម​បណ្តា​តូប​មួយ​ចំនួន​រួម​មាន អំបិល ស្ពៃជ្រក់ និង​សរសៃ​គុយទាវ​ជាដើម លទ្ធផល​បង្ហាញ​ថា  អំបិល​មាន​វត្តមាន​អ៊ីយ៉ូត​ត្រឹមត្រូវ ហើយ​ពុំ​បាន​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ដូច​ជា Salicylic Acid , Borax នៅ​ក្នុង​ផលិតផល​ម្ហូបអាហារ​ទាំងនោះ​ឡើយ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា  ដោយឡែក​ចំពោះ​ការ​ពិនិត្យ​មើល​លើ​ផលិតផល​កំប៉ុង ដប និង​ផលិតផល​វេច​ខ្ចប់​រួច ដែល​កំពុង​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ និង​នៅ​តាម​ផ្ទះ​មួយ​ចំនួន​ស្ថិត​ជុំវិញ នៃ​ផ្សារ​ស្រីស្នំ​នោះ ជា​លទ្ធផល ពិនិត្យ​ឃើញ​មាន​ផលិតផល​មួយ​ចំនួន​ប្រែប្រួល​ខូចគុណភាព ច្រែះ​ស៊ី​កំប៉ុង ហួស​កាល​បរិ​ច្ឆេ​ត​ប្រើប្រាស់​ជាដើម ។  ទំនិញ​ម្ហូបអាហារ​ទាំងនេះ ត្រូវ​បាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ធ្វើ​កំណត់ហេតុ​ដកហូត យក​មក​រក្សា​ទុក ដើម្បី​ស្នើ​សុំ​គោលការណ៍​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។​ផលិតផល​ខូចគុណភាព​ដែល​បាន​ដកហូត​រួម​មាន ទឹកក្រូច​ដប​ជ័រ​(​ដប​ធំ​ចម្រុះ​ផលិត​នៅ​ប្រទេស​ថៃ ចំណុះ ១,២៥០​លី​ត្រ ស្មើ​ចំនួន ៦៤​ដប និង​ទឹកក្រូច​ដប​ជ័រ ផលិត​នៅ​ប្រទេស​ថៃ​ដូច​គ្នា ចំណុះ ០.៤៥០0​លី​ត្រ ចំនួន​១៦​ដប​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា បើ​ទោះជា​យ៉ាងណា មន្ត្រី​កាំកុងត្រូល​នៅ​តែ​បន្ត​ប្រើប្រាស់​វិធានការ​អប់រំ​បន្ត​អនុវត្ត​ចែក​ផ្សាយ​នូវ​រូបភាព Poster និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​អ្នក​លក់ដូរ និង​អ្នក​ប្រើប្រាស់ ឱ្យ​បាន​យល់​ដឹង​អំពី​ផលវិបាក​ទាំងឡាយ ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​អាហារ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​គ្រោះថ្នាក់​នៃ​ការ​ដាក់​លាយ​បន្ថែម​សារធាតុ​គីមី​ហាមឃាត់​ចូល​ក្នុង​ម្ហូបអាហារ​នោះ​។ លោក​បាន​បញ្ជាក់​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា ការ​អប់រំ​ក៏​នៅ​តែ​បន្ត​ធ្វើ តែ​វិធានការ​នៃ​ការ​ដកហូត ក៏​ត្រូវ​តែ​បាន​អនុវត្ត​ផង​ដែរ ចាប់ពី​ពេល​នេះ​តទៅ ដូច​ភ្លៀងរលឹម ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ពលរដ្ឋ​៕