ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់​លុយ​មេ​កន្ទុយលេខ​១​ម៉ឺន​ដុល្លារ ត្រូវ​គេ​រឹបអូស​យក​រថយន្ត

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ស្ត្រី​អ្នក​កត់​កន្ទុយលេខ​ម្នាក់ (​កូនកញ្ច្រែង​) បាន​ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ចេញ​ដីកា​សម្រេច​ការពារ​រឹបអូស​រថយន្ត​ព្រោះ​ជំពាក់​ប្រាក់​សង​មេ​កន្ទុយលេខ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

ខេត្តកណ្តាល ៖ ស្ត្រី​អ្នក​កត់​កន្ទុយលេខ​ម្នាក់ (​កូនកញ្ច្រែង​) បាន​ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ចេញ​ដីកា​សម្រេច​ការពារ​រឹបអូស​រថយន្ត​ព្រោះ​ជំពាក់​ប្រាក់​សង​មេ​កន្ទុយលេខ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវ​បាន​ចុះ​អនុវត្តន៍​ដីកា កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ តុលា នៅ​ក្រុង​តា​ខ្មៅ ។

យោង​តាម​ដីកា​សម្រេច​ការពារ​បណ្តោះអាសន្ន​ចុះ​ថ្ងៃ​ទី​៣១ ឧសភា ២០១៦ របស់​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​លោក សាយ សម្ផស្ស​សេរី ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ថា ទី​១-​រឹបអូស​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-7741 ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ជា​បណ្តោះអាសន្ន​ដើម្បី​ធានា​សិទ្ធិ​លើ​បំណុល​។ ទី​២-​ទឹកប្រាក់​រំដោះ​ដើម្បី ទទួល​បានការ​លុប​ចោល​ដីកា​រក្សា​ការពារ​នេះ​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ទី​៣-​ប្រាក់ ប្រដាប់​ក្តី​ជា​បន្ទុក​របស់​ម្ចាស់បំណុល និង​ទី​៤-​ដីកា​នេះ​មាន​អានុភាព​អនុវត្តន៍​ភា្ល​ម​ៗ​ទោះជា​មាន​បណ្តឹងតវ៉ា​ក៏​ដោយ និង​បើកផ្លូវ​តវ៉ា​តាម​កំណត់​ច្បាប់ ។

អ្នកស្រី ឈួ​ន គឹ​ម​សាក់ ដែល​ជា​កូនបំណុល​បាន​អះអាង​ថា រឿងរ៉ាវ​ដែល​ឈាន​ដល់​ការ​រឹបអូស​រថយន្ត​របស់​គាត់​គឺ កើត​ចេញពី​ការ​ជំពាក់​ប្រាក់​ចាក់​កន្ទុយលេខ​១​ម៉ឺន​ដុល្លារ ។ អ្នកស្រី​បន្ត​ថា អ្នក​ដែល​ជំពាក់​ទាំងអស់​មាន​គ្នា​៣​នាក់ រួម​មាន​៖​ឈ្មោះ​ពត បញ្ញា ឈ្មោះ​ហោ ច​ន្ធី និង​រូប​គាត់​ឈ្មោះ ឈួ​ន គឹ​ម​សាក់ ដែល​ជា​កូនកញ្ច្រែង​ដើរ​កត់​កន្ទុយលេខ​ឱ្យឈ្មោះ ភុំ ទុំ ដែល​ជា​មេ​ឆ្នោត​ធំ​មួយ​នៅ​ក្នុង​ផ្សារ​តា​ខ្មៅ ។ អ្នកស្រី ឈួ​ន គឹ​ម​ហាក់ បន្ថែម​ថា ក្រោយមក​ពួក​គាត់​ទាំង​៣​នាក់ បាន​សង​ប្រាក់​ចំនួន​៥០០០​ដុល្លារ​ហើយ នៅ​សល់​តែ​៥០០០ ដុល្លារ​ទៀត ដោយ​ក្នុង​នោះ​ឈ្មោះ ហោ ច​ន្ធី បាន​សង​២៥០០​ដុល្លារ និង​រូប​គាត់ ២៥០០​ដុល្លារ ។​ចំណែក​ឈ្មោះ​ភុំ ទុំ ក៏​ធ្លាប់​បាន​យល់ព្រម​ទទួល​ឱ្យ​គាត់​បង់​រំលស់​ឱ្យ​ក្នុង​មួយ​ខែ​២០​ម៉ឹ​ន​រៀល​ដែរ  ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ហើយ​ថែម​ទាំង​មក​អនុវត្តន៍​រឹបអូស​យក​រថយន្ត​របស់​គាត់​ទាំង​កំរោល​ដូច្នេះ​ទៅ​វិញ ។

អ្នកស្រី ភុំ ទុំ ដែល​ជា​ម្ចាស់បំណុល​បាន​ឆ្លើ​​យ​តប​ថា ការ​លើក​ឡើង​របស់​កូនបំណុល​គឺ​មិន​ពិត​នោះ​ទេ តាម​ពិត​ឈ្មោះ ឈួ​ន គឹ​ម​សាក់ និង​បក្ខពួក​២​នាក់​ទៀត​រួម​មានឈ្មោះ ហោ ច​ន្ធី និង​ឈ្មោះ​ពត បញ្ញា បាន​ខ្ចីប្រាក់​របស់​ខ្លួន​ចំនួន​១​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃ​ទី​0៤ កញ្ញា ២០១៥ ដោយ​សន្យា​បង់​រំលស់​ឱ្យ​វិញ​ក្នុង​មួយ​ថ្ងៃ​១​លាន​រៀល មាន​រយៈពេល​៥១​ថ្ងៃ ។

អ្នកស្រី ភុំ ទុំ បាន​និយាយ​បញ្ជាក់​ទៀត​ថា ការ​ជំពាក់​លុយ​១​ម៉ឺន​ដុល្លារ​នេះ​ពុំ​មែន​ជា​រឿង​ជំពាក់​ថ្លៃ​កន្ទុយលេខ​នោះ​ទេ​។​កូនបំណុល​របស់​ខ្លួន​បាន​យក​ប្លង់​ដី​របស់​ឈ្មោះ ពត បញ្ញា មក​ដាក់បញ្ចាំ ដោយ​មាន​លិខិត​ដឹង​ឮ​ពី​លោក​ចៅសង្កាត់​ថែម​ទៀត​ផង ៕