ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីការសម្តេចតេជោ ហ៊ុន សែន ៣រូប ត្រូវបាន​តែងតាំង​ជារដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ពិធីការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៣រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជ​ក្រឹត្យ ត្រាស់បង្គាប់…

ភ្នំពេញ៖ ពិធីការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៣រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជ​ក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែងជា រដ្ឋលេខាធិការ​ នៃទីស្តី​ការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខ​ងារបច្ចុប្បន្ន រួមមាន៖ ១-លោកជំទាវ សុងឡេង បូរ៉ា ( ហៅយាយឡា) ២-លោកជំទាវ ទ្រី សុខា និង៣-ឯកឧត្តម ជា យុពា។

សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៤រូប រួមមាន៖ ១-ឧត្តមសេនីយ៍ទោ ណាំ ភិរុណ ២-ឧត្តមសេនីយ៍ទោស ឡុង ដា ៣-ឧត្តមសេនីយ៍ទោ អ៊ន សុទ្ធីរ័ត្ន និង៤-ឧត្តមសេនីយ៍ទោ ឃុត សុខុន។ ឧត្តមសេនីយ៍ទាំង ៤រូប ជាអង្គរក្សផ្ទាល់​ តែងតែអមដំណើរ និងការពារ​សម្តេចតេជោ ហ៊ុន សែន ទាំង​នៅក្នុងប្រទេស និងទាំងនៅក្រៅប្រទេស​។

ចំណែកកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង មុខតំណែងលោក សេង ទៀង ដែលជាជំនួយការផ្ទាល់​សម្តេចតេជោ ហ៊ុន សែន ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។  

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែង​តាំងលោក ដួង តារា ដែលជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ជារដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន៕​ ​

លោកជំទាវ សុងឡេង បូរ៉ា
លោកជំទាវ ទ្រី សុខា
ឯកឧត្តម ជា យុពា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ