ការបំពុលបរិស្ថានអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកុមារ
ការបំពុលបរិស្ថានអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ វាបង្កើតឲ្យមានភាពមិនប្រក្រតី និងការចងចាំរបស់កុមារថយចុះ។ នេះបើយោងតាមអ្នកជំនាញផ្នែកសុខភាពបានអះអាង ។

ក្រុមអ្នកជំនាញខាងសុខភាពបានអះអាងដោយផ្អែកលើការសិក្សាជាច្រើនបង្ហាញថា ភាពខុសគ្នារវាងសមត្ថភាពនៃការចងចាំរបស់កុមារដែលរស់នៅក្នុងទីក្រុងមានចំនួន៤-៥ភាគរយទាបជាងកុមារដែលរស់នៅក្នុងតំបន់ជនបទ ដោយសារតែពួកគេរងផលប៉ះពាល់នៃការបំពុលបរិស្ថាន ។
លោក S.P. Byotra ប្រធាននាយកដ្ឋានឱសថផ្ទៃក្នុងនៅមន្ទីរពេទ្យ Sir Ganga Ram បានពន្យល់ថា ការរកឃើញនេះបានបង្ហាញឲ្យឃើញថា ការអភិវឌ្ឍខួរក្បាលគឺមានសារសំខាន់ណាស់ក្នុងការកំណត់មូលដ្ឋានគ្រឹះនាពេលអនាគតរបស់កុមារ ។ កុមារងាយរងគ្រោះបំផុតទៅនឹងផលប៉ះពាល់អវិជ្ជមាននៃការបំពុលបរិស្ថានដោយសារតែអត្រាខ្ពស់នៃការដកដង្ហើមសមាមាត្រនឹងទំហំខ្លួននៃកុមារនោះ និងរបាំងធម្មជាតិនៅក្នុងសួតដែលមានការអភិវឌ្ឍមិនទាន់ពេញលេញ ។ លោក Byotra បានអះអាងថាទោះបីជាបរិស្ថានក្នុងផ្ទះក៏មិនអាចធានាថាមានសុវត្ថិភាពដែរ ដោយសារតែមានការប៉ះពាល់ទៅនឹងសារធាតុបំពុលជាច្រើននៅក្នុងផ្ទះរបស់យើង រួមមានផ្សែងបារី ជាតិកាបូនក្នុងថ្នាំលាបផ្ទះ និងប្រដាប់ក្មេងលេង ការបំភាយឧស្ម័នពីចង្ក្រាន សារជាតិ mycotoxins ក្នុងវត្ថុដទៃទៀត ដែលពួកវាសុទ្ធតែប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ ។
ការសិក្សាមួយចេញផ្សាយនៅក្នុងទស្សនាវដ្តី PLoS Medicine ដែលជាទស្សនាវដ្តីវេជ្ជសាស្ត្រប្រចាំសប្តាហ៍ បានឱ្យដឹងថា ការបំពុលបរិស្ថានមិនត្រឹមតែបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើមប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារគ្រប់វ័យ រួមទាំងទារកនៅក្នុងស្បូនផងដែរ ៕
ចែករំលែកព័តមាននេះ