ខេត្តព្រះសីហនុ ៖ នាវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀ.ននៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀ.ននៅចំណុចផែរ៉ូយ៉ាល់កោះរ៉ុង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ ៖ ១-ឈ្មោះ តាយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបកប្រែភាសា រស់នៅភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ២-ឈ្មោះ បួង សុភាព ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ៣-ឈ្មោះ សូ ភក្ដី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ៤-ឈ្មោះ ផូ សុផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ៥-ឈ្មោះ ម៉ាត់ សុះ ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

៦-ឈ្មោះ តៅ ប៊ុនស៊ីវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ៧-ឈ្មោះ នូច វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជាសន្តិសុខ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ៨-ឈ្មោះ ទេព ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ៩-ឈ្មោះ ខេង ប៊ុនផា ភេទស្រី អាយុ២៩ឆ្នាំ ជាកម្មការិនី រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ១០-ឈ្មោះ លីណា ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកបកប្រែភាសា រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ១១-ឈ្មោះ សូត្រ សុគន្ធា ភេទស្រី អាយុ
៣១ឆ្នាំ រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ១២-ឈ្មោះ ហួន ចាន់ធួន ភេទប្រុស អាយុ២៧ឆ្នាំ ជាមេការសំណង់ រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមាន ម្សៅក្រាមសថ្លាចំនួន៧០កញ្ចប់ ទូរស័ព្ទដៃ១០គ្រឿង ខ្សៀសម្រាប់ជក់ថ្នាំញៀ.នចំនួន២ ដបសម្រាប់ជក់២ ដែកកេះ៦ ប្រាក់ ៨០.០០០រៀល និងម៉ួតូ១គ្រឿង ៕
ចែករំលែកព័តមាននេះ