ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ពិភាក្សា​ជាមួយ​វៀតណាម​លើ​ការ​នាំចេញ​ស្វាយចន្ទី​ធ្លាក់​ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​ការ​នាំ​ចេញ​ស្វាយចន្ទី​ទៅ​ប្រទេសវៀតណាម​មានការ​ធ្លាក់​ចុះ​ក្រសួង​ពាណិជ្ជ​កម្ពុជា បាន​លើក​ឡើង​ពី​ការ​នាំ​ស្វាយចន្ទី​នេះ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ វៀតណាម​ ។ លោក សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម…

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​ការ​នាំ​ចេញ​ស្វាយចន្ទី​ទៅ​ប្រទេសវៀតណាម​មានការ​ធ្លាក់​ចុះ​ក្រសួង​ពាណិជ្ជ​កម្ពុជា បាន​លើក​ឡើង​ពី​ការ​នាំ​ស្វាយចន្ទី​នេះ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ វៀតណាម​ ។ លោក សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី ​២២​ មេ​សា នេះ បាន​ដឹកនាំ​ប្រតិភូ​មក​ពី​បណ្តា​អន្តរក្រសួង​-​ស្ថាប័ន ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Tran Quoc Khanh អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម វៀតណាម តាម​ប្រព័ន្ធ​វី​ដេ​អូ​ពិភាក្សា​បញ្ហា​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី មួយ​ចំនួន​នៅ​ក្នុង​នោះ​មានការ​នាំ​ចេញ​ចេញ​ស្វាយចន្ទី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ផងដែរ ​។

មែនទែន​ទៅ​ប្រធានបទ​ដែល​អន្តរក្រសួង​កម្ពុជា ​ជជែក​ជាមួយ​ភាគី​វៀតណាម​នា​ពេល​នោះ​មាន ការ​រក​ដំណោះស្រាយ​លើ​បញ្ហា​វិធាន​បូក​បន្ថែម (Extended Cumulation) ​នៃ​ដើម​កំណើត​ទំនិញ​សម្រាប់​ផលិតកម្ម​កង់​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​និង​ស្ករស​ទៅ​កាន់​ប្រទេស​វៀតណាម និង​ការ​រៀបចំ​ក្របខ័ណ្ឌ​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី សំដៅ​ពង្រីក​កំណើនសេដ្ឋកិច្ច​ ។

ស្វាយចន្ទី​ជា​ដំណាំ​ឧស្សាហកម្ម​សំខាន់​មួយ​របស់​កម្ពុជា ដែល​មា​ប​កសិករ​ដាំ​ដុះ​ជា​ច្រើន ​។ តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ​ការ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​ក្រៅប្រទេស​មាន​ចំនួន ២៧១ ៩៩៤,៤៨ ​តោន ថយ​ចុះ ​៣៩,៦៧%​ ។ ក្នុង​ចំណោម​ចំនួន​នាំ​ចេញ​នេះ ២៧១ ៩៨០,៩០​ តោន បាន​នាំ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​ចំនួន ១៣,៥៨ ​តោន​ ។

ដោយឡែក​បើ​តាម លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បានឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ចាប់តាំងពី​ខែមករា មកបាន​ធ្វើ​ឱ្យ​ដំណាំ​ស្វាយចន្ទី​របស់​ប្រជា​កសិករ​ជា​ច្រើន​ហិ​កតា​ខូចខាត​ធ្ងន់ធ្ងរ ​។ ​វិបត្តិ​អាកាសធាតុ​ដ៏​អាក្រក់​នេះ អាច​ធ្វើ​ឱ្យ​ទិន្នផល​ស្វាយចន្ទី​បាត់បង់​ចន្លោះ​ពី ៣០ ​ទៅ ៦០​ ភាគរយ ខណៈ​ភ្លៀង​បន្ត​អូស​បន្លាយ​ទៀត ​។

លោក​ប្រធាន​សមាគម បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា ក្រៅពី​វិបត្តិ​អាកាសធាតុ ការ​បញ្ជា​ទិញ​ពី​វៀតណាម​ក៏​ធ្លាក់​ចុះ​ផង​ដែរ ស្រប​ពេល​ដែល​បញ្ហា ជី ប្រេងសាំង និង​ថ្នាំ​កសិកម្ម ឡើងថ្លៃ ក៏​កំពុង​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ខាតបង់​ធ្ងន់ធ្ងរ​ផង​ដែរ​ ។

ក្នុង​ជំនួប​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ និង​វៀតណាម​ នា​ពេល​កន្លង​មកនេះ មិន​ថា​បញ្ហា​ការ​នាំ​ស្វាយចន្ទី និង​ស្ករស​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម មានការ​រាំងស្ទះ​លើ​ផ្នែក​បច្ចេកទេស​មួយ​ចំនួន ​។ ​ភាគី បាន​ប្តេជ្ញា​ចិត្ត​សហការ​ដោះស្រាយ​កិច្ចការ​នេះ​បន្ត​ទៀត ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ