ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ័ព​លត់​គី​រី​វង្ស​សុខ​សែន​ជ័យ​៥-១​ ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បន្ត​ឈរ​កំពូល​តារាង​ដដែល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រុមបាល់ទាត់​កង​យោធពលខេមរៈភូមិន្ទ​(​ទ័ព​) ​បាន​លត់​ក្រុម​ភ្ញៀវ​គី​រី​វង្ស​សុខ​សែន​ជ័យ ​ជាមួយ​

រាជធានី​ភ្នំពេញ​ ៖ ​ក្រុមបាល់ទាត់​កង​យោធពលខេមរៈភូមិន្ទ​(​ទ័ព​) ​បាន​លត់​ក្រុម​ភ្ញៀវ​គី​រី​វង្ស​សុខ​សែន​ជ័យ ​ជាមួយ​នឹង​លទ្ធផល​៥-១​ សម្រាប់​ការ​ជួប​គ្នា​ក្នុង​ស​ប្ដា​ហ៍​ទី​៧​នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៣ ​មេ​សា កន្លងទៅនេះ ​។ ​រីឯ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​វិញ​នៅ​រក្សា​តំណែង​កំពូល​តារាង​បាន​យ៉ាង​ល្អ​។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ទាំង​ពីរ​នៅ​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​នៅ​ក្នុង​តង់​ទី​ដំបូង​ ក្រុម​កង​យោធពលខេមរៈភូមិន្ទ​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​គី​រី​វង្ស​សុខ​សែន​ជ័យ​ជាប់ និង​មានឱកាស​រកបាន​គ្រាប់​បាល់​២​គ្រាប់​នាំមុខ​មុន​ទៀត​ផង ​។ ​ទោះជា​យ៉ាងណា​ គី​រី​វង្ស​សុខ​សែន​ជ័យ ​នៅ​តែ​បន្ត​លេង​វាយបក​វិញ​បាន​យ៉ាង​ល្អ ​គ្រាន់តែ​មិន​អាច​រក​គ្រាប់​សង​វិញ​តែ​ប៉ុណ្ណោះ​។​

ការ​ប្រកួត​ចូល​ដល់​តង់​ទី​២​ភ្លាម ​កង​យោធពលខេមរៈភូមិន្ទ​ រកបាន​មួយ​គ្រាប់​បន្ថែម​ទៀត នៅ​ត្រឹម​នាទី​ទី​៦០​កង​យោធពលខេមរៈភូមិន្ទ​ អាច​រកបាន​គ្រាប់​បាល់​នាំមុខ​៤-០ ប៉ុន្តែ​ត្រូវ​ក្រុម​គី​រី​វង្ស​សុខ​សែន​ជ័យ​ តាម​សង​បាន​មួយ​គ្រាប់​វិញ ​។

ទោះជា​បែប​នេះ​ក្ដី​ ក្រុម​កង​យោធពលខេមរៈភូមិន្ទ​នៅ​តែ​បន្ត​លេង​វាយ​សម្រុក​រហូត​រកបាន​គ្រាប់​បាល់​ទី​៥​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ក្នុង​តង់​ទី​២​រយៈពេល​៩០​នាទី​ក្រុម​កង​យោធពលខេមរៈភូមិន្ទ​ យកឈ្នះ​លើ​ក្រុម​គី​រី​វង្ស​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល​៥-១​។​ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​ក្នុង​ស​ប្ដា​ហ៍​ទី​៧​នេះ​ទៀត​គឺជា​ការ​ប្រកួត​បញ្ចប់​ជុំ​ទី​១​ហើយ​ ។ ​ក្រុម​កង​យោធពលខេមរៈភូមិន្ទ​ ស្ថិត​នៅ​លេខ​រៀង​ទី​៧​នៃ​តារាង ដោយ​ការ​ប្រកួត​ទាំង​៧​លើក​របស់​គេ​មកនេះ​ឈ្នះ​២ ​ប្រកួត​ស្មើ​១​ ចាញ់​ទៅ​វិញ​អស់​៤​ ប្រកួត​ ទើបតែ​មាន​៧​ពិន្ទុ​នៅ​ក្នុង​ដៃ​ប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ព្រះរាជ​ស្វាយ​រៀង​ ជាមួយ​ក្រុម​វិសាខា​នៅ​លើ​ទីលាន​ព្រី​ន​ស៍​ក្រុម​ភ្ញៀវ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​២-១​។​ ការ​ប្រកួត​នៅ​ត្រឹម​តង់​ទី​១​ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លុះ​សំណាញ់​ទី​រៀង​ៗ​ខ្លួន​ដោយ​ចប់​ការ​ប្រកួត​ក្នុង​តង់​ទី​១​លទ្ធផល​០-០​ ។ ​ចូល​ដល់​តង់​ទី​២ ទើប​មានឱកាស​សម្រេច​ទី​ដួច​គ្នា រហូត​ដល់​ការ​ប្រកួត​ចប់​៩០​នាទី​ព្រះរាជ​ស្វាយ​រៀង​រកបាន​គ្រាប់​បាល់​នាំមុខ​២-១ ធ្វើ​ឱ្យ​ក្រុម​ដែល​មក​ពី​ខេត្តស្វាយរៀង​មួយ​នេះ​បន្ត​ឈរ​កំពូល​តារាង​បាន​យ៉ាង​ល្អ​ដោយ​ការ​ប្រកួត​ទាំង​៧​លើក​អត់​ទាន់​ស្គាល​ចាញ់​ស្មើ​១​ប្រកួត​ឈ្នះ​៦​ប្រកួត​មាន​១៩​ពិន្ទុ ខណៈ​វិសាខា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​ការ​ប្រកួត​ទាំង​៧​លើក​របស់​គេ​មកនេះ ឈ្នះ​៣​ប្រកួត​ស្មើ​១​ប្រកួត​បាន​ចាញ់​អស់​៣​ប្រកួត​មាន​១០​ពិន្ទុ​។ ​ក្រុម​ភ្នំពេញ​ក្រោ​ន ​បាន​ត្រឹមតែ​យក​ស្មើ​២-២​ ជាមួយ​ក្រុម​ភ្ញៀវ​បឹង​កេ​ត​ប៉ុណ្ណោះ​នៅ​លើ​ទីលាន​ស្មា​ត​អ អេស អិន​។​

ដូច្នេះ​ក្រុម​បឹង​កេ​ត ​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​តារាង​ដោយ​ការ​ប្រកួត​ទាំង​៧​លើក​កន្លង​មក​ឈ្នះ​៤​ប្រកួត​ស្មើ​១​ប្រកួត​ចាញ់​អស់​២​ប្រកួត​ទៅ​វិញ​មាន​១៣​ពិន្ទុ​ខណ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឈរ​នៅ​លេខ​រៀង​ទី​៦​ការ​ប្រកួត​ទាំង​៧​លើក​ឈ្មះ​១​ប្រកួត​ស្មើ​៤​ប្រកួត​ចាញ់​២​ប្រកួត​មាន​៧​ពិន្ទុ​ ។

​ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​វិញ​ បើ​ទោះជា​បាន​យកឈ្នះ​លើ​ក្រុម​ណា​ហ្គា​វើ​ល​៤-៣ ​នៅ​លើ​ទីលាន​ហនុមាន ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៣ ​មេ​សា​ ក៏​ដោយ ប៉ុន្តែ​គេ​នៅ​តែ​មិន​អាច់​ឆ្លង​ផុត​ពី​Top4​បាន​ឡើយ បាន​ត្រឹមតែ​ឈរ​នៅ​លេខ​រៀង​ទី​៥​ក្នុង​តារាង​ជា​បណ្ដោះ​អាស​ន្ត ​ដោយ​ការ​ប្រកួត​ទាំង​៧​លើក​មកនេះ​ ឈ្នះ​៣​ប្រកួត​ ស្មើ​១​ប្រកួត​ ចាញ់​៣​ប្រកួត​ មាន​១០​ពិ​ន្ទ ខណៈ​ណា​ហ្គា​វើ​ល​ឈ្នះ​៣ ​ប្រកួត​ស្មើ​២​ ប្រកួត​ចាញ់​អស់​២​ប្រកួត​មាន​១១​ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ