ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិននៅកំពង់សោម បើកឡានពាក់ស្លាកលេខ ខេមរភូមិន្ទ បើកលឿនដូចហោះ បុករះរថយន្ត ៣គ្រឿង​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ៖ រថយន្តស៊េរីទំនើបម៉ាក Toyota Alphard មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ បើកបរដោយជនជាតិចិន បានបើកលឿនដូចហោះ នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ…

ក្រុងព្រះសីហនុ៖ រថយន្តស៊េរីទំនើបម៉ាក Toyota Alphard មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ បើកបរដោយជនជាតិចិន បានបើកលឿនដូចហោះ នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ បានបុកពីក្រោយ​រថយន្តមួយគ្រឿងទៀត និងបន្តទៅបុកជាមួយនឹងរថយន្តចតចោល ១គ្រឿងផ្សេងទៀត។ ជនជាតិចិននោះ ក៏បានថយឡានស្លាកខេមរភូមិន្ទ ទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀត។ ប៉ុន្តែសំណាងល្អ ហេតុការណ៍​បុករះនោះ មិនបង្កឱ្យមានអ្នក​របួសទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០១:៣៥នាទីរំលងអាធ្រាត្រយប់ថ្ងៃទី​២៣ ឈានចូលថ្ងៃទី​២៤ ខែមេសាឆ្នាំ២០២២ នៅ​ផ្លូវវិថីឯករាជ្យ ក្បែរនឹងស្ថាន​អគ្គកុងស៊ុល​​វៀតណាម ស្ថិតនៅក្នុងភូមិ ០២ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានប្រទះឃើញរថយន្ត ម៉ាក់ Lexus RX 300 ពណ៌ព្រីងទុំ ព្រះសីហនុ 2A-5749 បើកបរក្នុងទិសដៅពីត្បូងទៅជើងឡើងចំណោទផ្លូវវិថីឯករាជ្យពីអូរសំអាត ខណៈពេលដែលមកដល់កន្លែងកើតហេតុ  រថយន្តបានវ៉ា់ក់អឺជាមួយនឹងម៉ូតូកង់បី បានជាន់ហ្វ្រាំងបង្អង់ល្បឿន ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Toyota Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0358 បើកបរដោយបុរសជនជាតិបរទេសម្នាក់ (ចិន) បានបុកពីក្រោយមួយទំហឹងលើរថយន្ត Lexus RX 300 រួចក៏បន្តទៅបុកពីក្រោយរថយន្ត BMW X6 ពាក់ស្លាកលេខ ភ្នំពេញ 2AC-0928  ដែលចតចោល រងការខូចខាតផ្នែកខាងក្រោយដំណាំ ដូចរថយន្តLexus RX 300 ដែរ។ រថយន្ត Toyota Alphard រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ជាន់ហ្វ្រាំងមិនជាប់ ក៏បានថយក្រោយ ទៅបុកជាមួយនឹងរថយន្ត​ ១គ្រឿងទៀត បណ្ដាលឲ្យធ្លាក់កាងក្រោយ។ ក្នុងករណីខាងលើនេះ មិនមានបង្កឲ្យមនុស្សរងរបួសទេ។

​ម្ចាស់រថយន្ត Toyota Alphard ដែលជាជនជាតិចិន ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ឃាត់ខ្លួន នៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីសាកសួរ។ ចំណែករថយន្តទាំង ៤គ្រឿង ត្រូវបានប៉ូលិស វាស់វែង និងអូសយកទៅរក្សាទុក នៅការិយាល័យនគរបាល​ចរាចរណ៍ ដើម្បីដោះស្រាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ