ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង​! រឿង​ដណ្តើម​ស្រី​គ្នា មេ​រង​ប៉ូលិស​ព្រហ្មទណ្ឌ​ម្នាក់​ដក​កាំភ្លើង​គំ​រា​.​ម

3 ឆ្នាំ មុន
  • តាកែវ

នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មួយ​រូប កំពុង​តែ​រង​បណ្ដឹង​ពី​បទ​ប្រើ​កាំភ្លើងខ្លី​គំ​រា​.​ម​ថា​នឹង​ស​ម្លា​.​ប់​

ខេត្តតាកែវ ៖ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មួយ​រូប កំពុង​តែ​រង​បណ្ដឹង​ពី​បទ​ប្រើ​កាំភ្លើងខ្លី​គំ​រា​.​ម​ថា​នឹង​ស​ម្លា​.​ប់​។

បើ​យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​កាស៊ីណូ​ភ្នំ​ដិ​ន ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទុន ឧត្តម (​ហៅ ហេង​) អាយុ​៥០​ឆ្នាំ មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ដក​កាំភ្លើងខ្លី​ធ្វើ​សកម្មភាព​គំ​រា​.​ម​ស​ម្លា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ធា គី​រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​សន្តិសុខ​កាស៊ីណូ​ភ្នំ​ដិ​ន ហើយ​ចំពោះ​មូលហេតុ គឺ​ដណ្ដើម​នារី​លក់​កាហ្វេ​នៅ​ជាប់​កាស៊ីណូ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ លោក ហ៊ិ​ន សុ​ខេ​ង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានអោយ​ដឹង​ថា ពិតជា​មាន​ករណី​នឹង​កើតឡើង​ពិតមែន តែ​លោក​កំពុង​អោយ​ខាង​អធិការ​ស្រុក​គី​រី​វង់ កសាង​សំណុំរឿង​បញ្ជូន​មក ចំណែក​រឿង​ឃាត់ខ្លួន​ជនសង្ស័យ លោក​មិន​ទាន់​បានដឹង​នៅឡើយ​ទេ ទុក​អោយ​អធិការ​ស្រុក​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

បើ​តាម​ប្រភព​ច្បាស់ការ​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទុន ឧត្តម (​ហៅ ហេង​) មាន​តួនាទី​ជា​នាយ​រង​ការិយា​ល័យ មិន​ដែល​ចូល​ធ្វើការ​ទេ ហើយ​ធ្លាប់​មាន​ប្រវត្តិ​មានរឿង​អាស្រូវ​បាញ់បោះ​ជា​ញឹកញាប់ ឆ្លងកាត់​ស្នងការ​ខេត្តតាកែវ ៣​ជំនាន់​មក​ហើយ តែ​ចាំ​មើល​លើក​នេះ វាសនា​របស់​លោកនាយ​រង​ការិយាល័យ​រូប​នេះ​នឹង​មានសំណាង​ធំ​បែប​ណា​ចំពោះ​ផ្លូវច្បាប់? បើ​ទុក​មិន​ចំណេញ​ទេ​… ទុក​ធ្វើ​អី? ឬ​មួយ​ខ្សែ​ធំ? ធំ​ប៉ុណ្ណា? ប៉ុន​មេឃ?។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ