ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាពិភាក្សាជាមួយភាគីចិន ពន្លឿនសេវាដឹកជញ្ជូនតាមផ្លូវទឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមានទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ…

រាជធានីភ្នំពេញ ៖ កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមានទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្កានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ ។

ជាមួយការលើកឡើងដូច្នេះ និងក្នុងគម្រោងពង្រឹកសេវាដឹកជញ្ជួនតាមផ្លូវទឹក ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជួន បានជួបពិភាក្សាជាមួយភាគីចិន គឺជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីចុងសប្តាហ៍នេះ ទាក់ទងនឹងការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់ ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងនោះនឹងធ្វើឱ្យប្រសើរឡើងការ ដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជាឱ្យមានការ តភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ ។ 

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេ បាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន ។

កន្លងមកអគ្គនាយកកំពង់ផែស្វយ័ត្នភ្នំពេញ បានកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍កំពង់ផែរណបនៅតាមទន្លេមេគង្គ និងទន្លេសាប ដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជួនតាមផ្លូវទឹកដែលមានកំណើន និងមានសារៈសំខាន់ជំរុញដល់ការបញ្ចុះថ្លៃដើមទំនិញ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចផ្លូវថ្នល់ជាដើម ។ មានគម្រោងសង់កំពង់ផែរណបចំនូន ៧ បានកំពុងសាងសង់ និងសិក្សានៅក្នុងនោះមានគម្រោង ៤ កន្លែងបានអនុម័ត ទីមួយគម្រោង ផែរណបគីឡូម៉ែត្រលេខ ៦ ទីពីរគម្រោងផែរណបនៅទន្លេបិទក្នុងខេត្តត្បូងឃ្មុំ ទីបីផែរណបកោះរកា ព្រំដែនវៀតណាម និងទីបួនផែរណបព្រែកតាមាក់ ។ ចំណែកកំពង់ផែបីទៀតស្ថិតនៅក្នុងដំណាក់កាលកំពុងសិក្សានៅឡើយ ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកន្លងមក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ