ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​កាត់ដេរ​ខោអាវ​​មួយ​កន្លែង ​យីហោ​«បញ្ញា​កាត់ដេរ​» បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​កាត់ដេរ​ខោអាវ​មួយ​កន្លែង​យីហោ​«​បញ្ញា​កាត់ដេរ​» ដោយ​ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​អស់​មួយ​ចំនួន ដែល​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា​នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦៣ ភូមិ​៤…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​កាត់ដេរ​ខោអាវ​មួយ​កន្លែង​យីហោ​«​បញ្ញា​កាត់ដេរ​» ដោយ​ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​អស់​មួយ​ចំនួន ដែល​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា​នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦៣ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​មាន​ក្រុម​ជាងកាត់ដេរ មាន​ប្រុស​មាន​ស្រី​ចំនួន ៦ ទៅ ៧​នាក់ កំពុង​តែ​នាំ​គ្នា​ធ្វើ​ការងារ​កាត់ដេរ​ជា​ធម្មតា ដូច​សព្វមួយដង​ខាងក្នុង​ហាង​កាត់ដេរ​សម្លៀក​បំពាក់​ដែល​មាន​យីហោ​ខាងលើ ស្រាប់តែ​សុខ​ៗ​នោះ ក៏​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​បន្ទប់​ខាងក្នុង​ហាង ។

ពេល​ដែល​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញ​មក​ពី​បន្ទប់​ខាងក្នុង​នោះ​បាន​ធ្វើ​អោយ​ពួក​គាត់​ឈ្លក់ផ្សែង និង​នាំ​គ្នា​រត់​ចេញ​មក​ខាងក្រៅ ខ្លះ​ជញ្ជូន​អីវ៉ាន់​ចេញ ខ្លះ​ទៀតរ​ត់រក​កន្លែង​ឆេះ​ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ថា មាន​ករណី​អគ្គិភ័យ​កើតឡើង នៅ​ក្នុង​ហាង​កាត់ដេរ​យីហោ ប​ញ្ញ​ម៉ូត​ខាងលើ​នេះ ភ្លាម​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កម្លាំង​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

ពាក់​ព​ន្ធ័​ទៅ និង​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ហាង​កាត់ដេរ​យីហោ បញ្ញា​ម៉ូត នេះ​ដែរ គេ​នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​ដាក់​ការ​សង្ស័យ​ជា​ជំហាន​ដំបូង​ថា វា​អាច​កើតឡើង​អំពី​ការ​ឆ្លង​ចរន្តអគ្គិសនី និង​បាន​បណ្តាល​អោយ​ឆេះ​អស់​សម្ភារៈ​កាត់ដេរ​មួយ​ចំនួន ហើយ​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។

ករណី​អគ្គិភ័យ​ឆេះ​ហាង​កាត់ដេរ​យីហោ បញ្ញា​ម៉ូត​នេះ​គេ​នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៅឡើយ​ទេ?ដោយ​រង់ចាំ​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ដែល​មាន​សម្ភារៈ​កាត់ដេរ​មួយ​ចំនួន​រង​ការ​ខូចខាត និង​មិន​បាន​បង្ក​ជា​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​ធ្ងន់ធ្ងរ​ដែរ ដោយ​កម្លាំង​មាន​សមត្ថកិច្ច​បាន​នាំ​គ្នា​ធ្វើការ​បាញ់​ទឹក​ទប់ស្កាត់​មិន​អោយ​ឆេះ​រីក​រាលដាល​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ