ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមស្រវឹង! ​អុកឡុក​មធ្យម តែងំកាន់អត្តសញ្ញាណខ្មែរ​ មក​​ចុះ​ឈ្មោះ​បោះ​​​ឆ្នោត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​០៥ តុលា ២០១៦ ស្ថិត​ត្រង់​ចំណុច​ស្នាក់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ក្រោយ​ពី​បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ស្រវឹងស្រា​ជោក ជិះ​ម៉ូតូ​មក​ការិយាល័យ​បោះ​ឆ្នោត​ប្តឹង​ប្រាប់​ថា មានផ្ទះ​អ្នក​ជិតខាង​ឈ្លោះ​គ្នា ។

ប្រភព​ឱ្យ​ដឹង​ថា ពេល​នោះ ក៏​ត្រូវ​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រាប់​ថា ឱ្យទៅ​ប្តឹង​នៅ​ខាង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ទៅ (​ដោយ​នឹក​ស្មានថា​ច្រឡំ​) គេ​ក៏​ឃើញ​បុរស​នោះ ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ ដោយ​មិន​មាត់​មិន​.​ក​ទេ តែ​គ្រប់​គ្នា​ដឹង​ថា ស្រវឹងស្រា​ហើយ ។

មួយសន្ទុះ​ក្រោយមក អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ គឺ​ឃើញ​បុរស​វៀតណាម​ខាងលើ​ជិះ​ម៉ូតូ​មក​ម្តងទៀត យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក មានឈ្មោះ​សុខ សុផល មាន​អា​ស័​យ​ដ្ឋា​ន​ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ខណៈ​ដែល​ខ្លួន​និយាយ​ភាសា​ខ្មែរ​អត់​ច្បាស់​ផង ប៉ុន្តែ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​វិញ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ពេល​នោះ​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ពិនិត្យ និង​ប្រាប់​ទៅ​គាត់​វិញ​ថា ខុស​សង្កាត់​ដែល​រស់នៅ បើ​អ​ញ្ចឹ​ង​ត្រូវ​មាន​សាក្សី​ដែល​អះអាង​ថា ពិតជា​រស់នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ពិតប្រាកដ​មែន ទើប​អាច​ចុះ​ឈ្មោះ​បាន ។ គ្រាន់តែ​មន្ត្រី​ចុះ​ឈ្មោះ​ប្រាប់​ភ្លាម ត្រូវ​បុរស​នោះ​ច្រឡោតខឹង​សម្បារ ហើយ​ឡូឡា​អុកឡុក​ដើរ​ទះ​តុ​ការិយាល័យ ទើប​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោតរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។ ការចាប់ខ្លួន​បុរសខាងលើ គឺយើងតាមពាក្យ​បណ្តឹង​របស់​ប្រធាន​ការិ​យាល័យបោះឆ្នោត ។