ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់ណាស់! រឿង​បុគ្គលិក​កាស៊ីណូ២នាក់​ធ្លា.ក់​ពី​ជា​ន់ទី​៨ ខណៈចម្រឹ​ង​បន្ទប់​មា​នស្នាម​កាត់​​ប្រហោ​ង​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ៖ តាម​សេចក្តី​រាយ​កា​រណ៍​ឲ្យដឹង​ថា កាលពី​វេលា​ម៉ោង​៩ និង៣៩​នាទី​យប់​ថ្ងៃទី២០ ​មេសា ឆ្នាំ២០២២ មាន​ករណី​មនុស្ស២​នាក់​ធ្លា.ក់​ពីលើ​អគារ​កម្ពស់​៨ជាន់​របស់​កា​ស៊ី​ណូ​ «យ៉ុងយ័ន» ដែល​ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ…

ខេត្ត​កណ្ដាល ៖ តាម​សេចក្តី​រាយ​កា​រណ៍​ឲ្យដឹង​ថា កាលពី​វេលា​ម៉ោង​៩ និង៣៩​នាទី​យប់​ថ្ងៃទី២០ ​មេសា ឆ្នាំ២០២២ មាន​ករណី​មនុស្ស២​នាក់​ធ្លា.ក់​ពីលើ​អគារ​កម្ពស់​៨ជាន់​របស់​កា​ស៊ី​ណូ​ «យ៉ុងយ័ន» ដែល​ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​ក​ណ្តាល បណ្តាល​ឱ្យ​ស្លា.ប់​ទាំង២នាក់​ តែស្ថិត​ក្នុង​អា​ថ៌​កំ​បាំងបំផុត ខណៈ​សា.ក.ស.ព​​ដឹក​ដល់​មន្ទីរពេ​ទ្យ ។

ជនរងគ្រោះម្នាក់​ឈ្មោះ PHAM HUU DU ភេទប្រុស អាយុ៣២ ឆ្នាំ ជា​ជនជាតិវៀតណាម ជា​បុគ្គ​លិ​ក​កាស៊ីណូ
​យ៉ុ​ងយ័ន បាន​ស្នាក់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្តកណ្តាល ​ និង​ម្នាក់​ទៀត​ឈ្មោះ LUU VIET
LONG ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិក.កាស៊ីណូ​យ៉ុ​ងយ័ន.ស្នាក់នៅ​ភូមិ​ជ្រៃធំ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

សេចក្តី​រាយ​ការណ៍​បន្ត​ថា ជនរងគ្រោះ​ទាំង២នាក់ បាន​ឆ្លងដែន​ពី​ស្រុកកំណើ​ត ចូល​មក​បម្រើការ​ងារ​ជា​បុគ្គលិក​ការ​ស៊ី​ណូ​យ៉ុ​ងយ័នជ្រៃធំ កាលពី​ពី​អំឡុង​ខែធ្នូ ឆ្នាំ២០២១ ដោយមាន​ច្បាប់ទម្លាប់​គ្រប់គ្រាន់ ។ លុះ​នៅ​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០២២ វេលា​ម៉ោង​​ជាង៩យប់ ស្រាប់​ជនរងគ្រោះ​បាន​ធ្លា.ក់​ពី​លេី​អគារ​ជាន់ទី៨ បណ្ដាល​រង​របួស​​ធ្ងន់​ធ្ងរ​​ដែល​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ មាន​សន្តិសុខយាម​នៅ​ទីនោះ​២នាក់ ម្នាក់​ឈ្មោះ ងួ​ន ឆេង​លី និង​ឈ្មោះ ផាត់ សំឡូត និង​មាន​ជនជាតិ​វៀតណាម​ជា​បុគ្គលិក កាស៊ី​ណូ២នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​នាំ​គ្នា​លេី​ក​ជនរងគ្រោះ​ដាក់លើ​រថយន្ដ ម៉ាក លុចស៉ីច GX470 ពណ៌ស ពាក់​ផ្លាក​លេ​ខ ព្រះសីហនុ ២A-៦៣៨០ ហើយ​ដឹក​ទៅកាន់​មន្ទីរ ពេ​ទ្យ មិត្តភាព កម្ពុជា.សូវៀត ដេីម្បី​ជួយ​សង្រ្គោះ ប៉ុន្តែ​នៅពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ ជនរងគ្រោះ​ក៏បាន​បាត់​បង់​អាយុជីវិត ។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នន​គរ​បាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​ការិ​យាល័​យ​នគរបាល​បច្ចេកទេស និង​កម្លាំង​ការិយាល័យ​នគរ​បាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​ដោយ​លោកស្នងការ​រងទទួលការ​ងារ​អន្តោប្រវេសន៍ និង​កម្លាំង​នគរបាល​បច្ចេកទេស​ក្រសួងមហាផ្ទៃ បាន​ចុះទៅ​កន្លែង​កេី​តហេ​តុពិនិត្យ និង ធ្វើ​កោសល​វិ​ច្ច័​យតា​មនី​តិ​វិធី ដេីម្បី​បើក​ការស្រា​វជ្រាវស៊េីប​អង្កេត និង​កំ​ណ​ត់​បទ​ល្មេីស​ដែល​កើត​ឡើង​នោះ ។

ជាក់ស្តែង​ នៅកន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​មាន សា.ក.ស.ព​ជន​រងគ្រោះ​ទាំង២នាក់ មានស្នាម​រលាត់ជាំ​លើ​ដងខ្លួន បាក់ដៃ​បាក់ ជើង និងក្បាល ដោយ​របួស​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​អាច​សង្គ្រោះ​បាន និង មាន​ភួយ​កាត់​ជា​ខ្សែ​តភ្ជាប់​គ្នា​មាន​ចំនួន៣ ភួយប្រវែង១០ ម៉ែត្រផង​ដែរ ។ ក្នុង​នោះ​ សមត្ថកិច្ច​ក៏បាន​ពិនិត្យ​ឃើញ​ទៀត​ថា ចម្រឹង​បន្ទប់​ជាន់ទី​៨ អាគារA៤ នៃ​កា​ស៊ី​ណូ​យ៉ុ​ងយ័ន ត្រូវ​បាន​កាត់​មាន​ប្រហោ​ង ល្មម​មនុស្ស​ចេញចូល​រួច ដូច្នេះ​ទើប​មានការ​សន្និដ្ឋាន​ជំ​ហាន​​ដំបូង​របស់​សមត្ត​កិច្ច​ថា (សព​ទាំងពីរ ធ្លា.ក់​ពីលើ​ទី​ខ្ពស់​ជាន់​ទី៨ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ រហូត​បា​ត់ប ង់​អាយុជីវិត) ។

ប៉ុន្តែ​ហេតុ​ការណ៍នោះ ​ត្រូវ​បាន​មហាជន​ដាក់​ចម្ងល់ និង​រង់ចាំ​មើ​ល ការស៊ើបអង្កេត​របស់​សមត្ថកិច្ចថា តើ​មូល​ហេតុ​អ្វីឱ្យ​​ពិតប្រាកដ ដែល​ជនរងគ្រោះ២នាក់ បាន​ធ្លា.ក់​ពី​ជាន់លើ​ទី៨នៃ​អគារ​កា​ស៊ី​ «យ៉ុ​ងយ័ន» បណ្តាល​ឲ្យ​ស្លា.ប់​បាត់​អាយុជីវិត​នោះ ? ​

សា.ក.ស.ព​ត្រូវ​បាន​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ ដើម្បីឲ្យ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ៕ ​

អត្ថបទសរសេរ ដោយ