ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកសាលា ៣រូប គ្រូបង្រៀន ១៥រូប និងសាលារៀន ៥​ ជាប់ពានរង្វាន់សម្តេចតេជោ សែន​ ​ជានាយក​សាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាត​ ឆ្នាំ២០២០-២០២១

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេច​ប្រគល់ពានរង្វាន់ «សម្តេចតេជោ សែន» សម្រាប់​ជ័យលាភីនាយក​សាលាល្អ ជូននាយកសាលា​ ៣រូប។…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេច​ប្រគល់ពានរង្វាន់ «សម្តេចតេជោ សែន» សម្រាប់​ជ័យលាភីនាយក​សាលាល្អ ជូននាយកសាលា​ ៣រូប។ រីឯគ្រូបង្រៀន ចំនួន ១៥រូប ទទួលបានពានរង្វាន់ «សម្តេចតេជោ សែន» សម្រាប់ជ័យលាភីគ្រូបង្រៀនល្អ ​គ្រូបង្រៀនល្អភាសាខ្មែរ និង​​គ្រូបង្រៀនល្អគណិតវិទ្យា។ ដោយឡែក សាលារៀនចំនួន ៣ ក៏បានជាប់ជ័យលាភីសាលាស្អាត ផងដែរ​។

តាមសេចក្តីប្រកាស នាយក​សាលាល្អ ៣រូប រួមមាន៖ ១.​លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់​ ជ័យ​លាភី​លេខ១ និងថវិកា​អមពាន​រង្វាន់ ចំនួន ៧លានរៀល​។ ២. លោក ស៊ឹម រ៉ុង នាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទី ខេត្តតាកែវ ទទួលបានពានរង្វាន់ ជ័យលាភី លេខ២ និងថវិកាអមពានរង្វាន់ ចំនួន ៦លានរៀល។ ៣.លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ ជ័យលាភីលេខ៣ និងថវិកា​អមពានរង្វាន់​ ចំនួន ៥លានរៀល​។

ចំណែកគ្រូបង្រៀន ៥រូប ដែលទទួលបានពានរង្វាន់ «សម្តេចតេជោ សែន» សម្រាប់ជ័យលាភី​គ្រូបង្រៀនល្អ រួមមាន៖ ១.​លោកស្រី ហៃ ចរិយា គ្រូបង្រៀន​នៅវិទ្យាល័យ សុខ អាន សំរោង ស្រុកសំរោង ខេត្តតាកែវ ទទួលបាន​ពានរង្វាន់ ជ័យលាភី លេខ១ និងថវិកា អមពានរង្វាន់ ចំនួន ៥លានរៀល។ ២. លោក ឡឹក សុធាណា គ្រូបង្រៀន នៅវិទ្យាល័យ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ ជ័យ​លាភីលេខ២ និងថវិកា អមពានរង្វាន់​ ចំនួន ៤លានរៀល។ ៣.​លោកស្រី អុល ម៉ារី គ្រូបង្រៀន​នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ ជ័យ​លាភី​ លេខ៣ និងថវិកា អមពានរង្វាន់ ចំនួន ៣លានរៀល។ ៤.លោក លឹម សុគន្ធដារ៉ា គ្រូបង្រៀន នៅសាលាបឋមសិក្សា​អនុវត្ត រាជធានីភ្នំពេញ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទទួលបានពានរង្វាន់​ ជ័យលាភី​លេខ៤ និងថវិកា អមពានរង្វាន់ ចំនួន ៣លានរៀល។ ៥.លោក គិន ធារ៉ា គ្រូបង្រៀន នៅវិទ្យាល័យ តេជោ សែន សំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ ទទួលបានពានរង្វាន់ ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ ចំនួន ៣លានរៀល​។

ចំណែកគ្រូងបង្រៀន ៥រូប ដែលទទួលបានពានរង្វាន់ «សម្តេចតេជោ សែន» សម្រាប់ជ័យលាភីគ្រូបង្រៀនល្អ ភាសាខ្មែរ ថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ រួមមាន៖ ១.លោកស្រី សួង សិទ្ធិកា គ្រូបង្រៀន​នៅសាលាបឋមសិក្សាអង្គរុន ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានពានរង្វាន់ ជ័យលាភី​លេខ១ និងថវិកា​អមពានរង្វាន់ ចំនួន ៥លានរៀល។ ២.លោកស្រី ចាន់ ចរិយា គ្រូបង្រៀននៅសាលាបឋមសិក្សា​គំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទទួលបាន​ពានរង្វាន់ ជ័យលាភី លេខ២ និងថវិកាអមពានរង្វាន់ ចំនួន ៤លានរៀល។ ៣.លោកស្រី សន ឆេងលី គ្រូបង្រៀន នៅសាលាបឋមសិក្សា ទួលថ្ម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ ជ័យលាភី លេខ៣ និងថវិកា​អមពានរង្វាន់ ចំនួន ៣លានរៀល។ ៤. លោក ទូច លាងហ៊ាន់ គ្រូបង្រៀន នៅសាលាបឋមសិក្សា​ នាងនយ ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានពានរង្វាន់​ ជ័យលាភី លេខ៤ និងថវិកាអមពានរង្វាន់ ចំនួន ៣លានរៀល។ ៥.លោកស្រី ប៉ិច សោភ័ណ្ឌ គ្រូបង្រៀន​នៅសាលាបឋមសិក្សា ជា ស៊ីម ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ ជ័យលាភី លេខ៥ និងថវិកា អមពានរង្វាន់ ចំនួន ៣លានរៀល។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេច​ប្រគល់ពានរង្វាន់ «សម្តេច​តេជោ សែន» សម្រាប់ជ័យលាភី​គ្រូបង្រៀន​ល្អ​គណិតវិទ្យា ថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ ជូនគ្រូបង្រៀន ៥រូប រួមមាន៖ ១.លោកស្រី ង៉ែត មុន្នីសត្យា គ្រូបង្រៀន​នៅសាលាបឋម​សិក្សាអនុវត្ត ក្នុងក្រុងកំពត ខេត្តកំពត ទទួលបានពានរង្វាន់ ជ័យលាភី លេខ១ និងថវិកាអមពានរង្វាន់ ចំនួន ៥លានរៀល។ ២.លោកស្រី ណុំ ចិត្រា គ្រូបង្រៀននៅសាលាបឋមសិក្សា​ស្ពានពោធិ៍ ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ទទួលបាន​ពានរង្វាន់ ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ ចំនួន ៤លានរៀល។ ៣.លោកស្រី កន លីកា គ្រូបង្រៀន នៅសាលាបឋមសិក្សា ហ៊ុន សែន ពាមជីកង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានពានរង្វាន់​ជ័យលាភី លេខ៣ និងថវិកាអមពានរង្វាន់ ចំនួន ៣លានរៀល។ ៤. លោកស្រី តាំង មួយហ្គិច គ្រូបង្រៀន នៅសាលាបឋមសិក្សាព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់​ ជ័យលាភី លេខ៤ និងថវិកាអមពានរង្វាន់ ចំនួន ៣លានរៀល​។ ៥.លោកស្រី ប្លុង សេរីវុទ្ធី គ្រូបង្រៀន​នៅសាលាបឋមសិក្សា​ព្រែកក្រូច ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ ជ័យលាភី លេខ៥ និងថវិកាអមពានរង្វាន់ ចំនួន ៣លានរៀល​។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាស​ពីការប្រគល់​ពានរង្វាន់ សម្រាប់ជ័យ​លាភីសាលាស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់សាលារៀន ចំនួន ៥ រួមមាន៖ ១.វិទ្យាល័យ​ស្វាយរៀង ដែលមានទីតាំង​ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភី លេខ១ និងថវិកាអមពានរង្វាន់ ចំនួន ៥លានរៀល។ ២.សាលាបឋមសិក្សា​វត្តចែង ដែលស្ថិតនៅ​ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានពាន​រង្វាន់​ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ ចំនួន ៤លានរៀល។ ៣. សាលាបឋមសិក្សា គងជ័យ ស្ថិតនៅក្នុង​ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ ចំនួន ៣លាន​រៀល។​ ៤.សាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ដែលមានទីតាំងស្ថិតនៅ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ ជ័យលាភី លេខ៤ និងថវិកាអមពានរង្វាន់ ចំនួន ៣លានរៀល។ ៥. អនុវិទ្យាល័យ​ទីរួមខេត្ត ដែលស្ថិតនៅ​ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានពានរង្វាន់ ជ័យលាភី លេខ៥ និងថវិកាអមពានរង្វាន់ ចំនួន ៣លានរៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ