ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! បើកឡាន​ស៊េរី​ទំនើប​បុក​រះ​ ស្លា.ប់​១ របួសធ្ងន់​៦ ស្រាល​២

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​បាន​បើករថយន្ត​ស៊េរី​ទំនើប​បុក​រះ​ជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​ស្លា.ប់​ស្ត្រី​ម្នាក់​នៅ​នឹង​កន្លែង និង​រង​របួសធ្ងន់​៦​នាក់ ស្រាល​២​នាក់ …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​បាន​បើករថយន្ត​ស៊េរី​ទំនើប​បុក​រះ​ជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​នឹង​កន្លែង និង​រង​របួសធ្ងន់​៦​នាក់ ស្រាល​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​កាលពី​រសៀល​ថ្ងៃ​ទី​៤​ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។

លោក​វរសេនីយ៍ទោ សន គឹ​ម​សួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​បន្ទាយ មាន​ជ័យ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​ប្រភេទ​ធ្ងន់​២​ករណី គឺ ករណី​ទី​១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​អាហារ​ដ្ឋា​ន ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​, ករណី​ទី​២ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​លើ​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ ភ័​ណ ខេត្តបន្ទាយមានជ័យ រវាង​រថយន្ត​បុក​រថយន្ត បុក​ជាមួយ​ម៉ូតូ ។

លោក​វរសេនីយ៍ទោ សន គឹ​ម​សួគ៌ បញ្ជាក់​ថា ទាំង​២​ករណី​នេះ​គឺ​បង្ក​ឡើង​ដោយ​ឈ្មោះ ច្រេ​ង សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា ហា​យ​ប្រ៊ិ​ជ ពណ៌​ស ប្រភេទ​ទេសចរណ៍ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5199 បុក​រះ​បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​នឹង​កន្លែង និង​រង​របួស​មនុស្ស​ប្រុស ស្រី​ធ្ងន់​៦​នាក់ និង​ស្រាល​២​នាក់ ។

លោក​វរសេនីយ៍ទោ អ៊ុំ សុផល ស្នងការ​រង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ឈ្មោះ ច្រេ​ង សំណាង នេះ​បាន​ស្រវឹងស្រា បើកបរ​មាន​ល្បឿន​លឿន​ក្នុង​ទីប្រជុំជន ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ចំណុច​កើតហេតុ​ជា​កន្លែង​ផ្លូវ​កោង​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1I-0252 បើកបរ​ដោយ​ឈ្មោះ លឹ​ម ឆាយ​គី​ម ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ដែល​កំពុង​ជិះ​ខាងស្តាំ​ដៃ​បញ្ច្រាសទិស​គ្នា រួច​ជន​នេះ​បាន​បើករថយន្ត​រត់គេច​ខ្លួន ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រហូត​ដល់​លើ​ស្ពាន​ទឹកថ្លា​បាន​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក តូ​យ៉ូ​តា កាម​រី ពណ៌​ស ប្រភេទ​ទេសចរណ៍ ពាក់​ស្លាក​លេខ បាត់ដំបង 2A-3178 បើកបរ​ដោយ​ឈ្មោះ តាន់ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​រថយន្ត មាន​អ្នក​រួម​ដំណើរ​៦​នាក់ ។ បន្ទាប់​មក​ឈ្មោះ​ច្រេ​ង សំណាង បាន​បើករថយន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ  1L-2646 បើកបរ​ដោយ​ឈ្មោះ ឈ​ន រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ឡាក់​គី និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ ជា វិចិត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លាង​ម៉ូតូ អ្នក​ទាំង​២ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

លោកស្នងការ​រង បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ សិ​ម សុខ​ហ៊ា​ង ភេទ​ស្រី ជា​ប្រពន្ធ​របស់​ឈ្មោះ តាន់ សុវណ្ណ​រិ​ទ្ធ បើក​របរ​រថយន្ត​តូ​យ៉ូ​តា កាម​រី និង​របួសធ្ងន់​ចំនួន​៦​នាក់ ស្រី​៣​នាក់ របួសស្រាល​២​នាក់ ស្រី​១​នាក់ ចំពោះ​រថយន្ត និង​ម៉ូតូ​ខូចខាត​ធ្ងន់​ទាំង​៤​គ្រឿង ។ ដោយឡែក​ឈ្មោះ ច្រេ​ង សំណាង ត្រូវ​បាន​កម្លាំង​នគរបាល​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦​ម្សិលមិញ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់់ ៕