ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះខ្ទេចដេ​ប៉ូលក់គ្រឿងសំណង់​បង្កផ្អើលទាំងយប់

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ ដេប៉ូ​លក់​គ្រឿងសំណង់​មួយ​កន្លែង ត្រូវ​បា​ន​អគ្គិភ័យ​ឆាបឆេះ​ដោយ​មិនទាន់​ដឹង​មូលហេតុ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលវេលា​ម៉ោង​១១និង១០​នាទី​យប់នៅ​ថ្ងៃទី២០ មេសា ២០២២ ស្ថិតនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិតត្រាំង…

ស្រុក​ព្រៃ​នប់ ៖ ដេប៉ូ​លក់​គ្រឿងសំណង់​មួយ​កន្លែង ត្រូវ​បា​ន​អគ្គិភ័យ​ឆាបឆេះ​ដោយ​មិនទាន់​ដឹង​មូលហេតុ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលវេលា​ម៉ោង​១១និង១០​នាទី​យប់នៅ​ថ្ងៃទី២០ មេសា ២០២២ ស្ថិតនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

តាម​សម​ត្ថ​កិច្ច លោក អ៊ួង វុទ្ធី​អធិ​កា​រន​គ​បាល​ស្រុក​ព្រៃនប់​អោយ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ​ បាន​កើតឡើង បណ្តាល​អោយ​ឆេះ​ដេប៉ូ​លក់​គ្រឿងសំណង់០១ខ្នង សង់​អំពី​ដែ​ក ប្រក់​ស័ង្កសី ទំ​ហំ​ទទឹង​៦ម៉ែត្រ បណ្តោយ០៨ ម៉ែត្រ ជា​កម្ម​សិទ្ធិរបស់ឈ្មោះ​ប៉ុន វុធ ភេទប្រុស អាយុ៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ០១ សង្កាត់១ ក្រុង/ខេត្ត​ព្រះសីហនុ​យ៉ាង​ណា​ភ្លាម​ៗ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បា​ស់លាស់​នៅឡើយ​ទេ ។

ទាក់ទិន​និង​ករណីនេះ តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ញៀន ពេញវង់ ភេទប្រុស ​អាយុ២២ឆ្នាំ​ ត្រូវជា​ក្មួយ​ម្ចាស់ឃ្លាំង បាន​បញ្ជាក់​ប្រាប់​សម​ត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​រូប​គាត់​និង​ប្រពន្ធកំពុង​ដេក​យាមឃ្លាំង​ខាងលើ​ ស្រា​ប់​តែ​ឮ
មនុ​ស្ស​ស្រែកហៅ​ពី​ខាងក្រៅ​ឃ្លាំង​ ទើប​ភ្ញាក់​ដឹងខ្លួន​ហើ​យ​ឃើញ​ឈ្មោះ សឿន សៀន ភេទប្រុស​ អាយុ២៨ឆ្នាំ (កម្មករ​ឃ្លាំង) ស្នាក់នៅ​ឃ្លាំង​ជាមួយគ្នា កំពុង​ធ្វើសកម្មភាព​ពន្លត់ភ្លើង​ទើប​មានការ​ផ្អើលឆោឡោ​ហើយ​ពួកគាត់​ក៏​រត់ចេញ​ពី​ឃ្លាំង​ខល​ហៅ​សមត្ថកិច្ច​ជួយ​អន្ត​រា​គមន៍​តែម្តង​។

លោក​អធិការ​បាន​បន្ត​ថា ករណី​អគ្គីភ័យ​ខាងលើ មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហើយ​ក្នុង​នោះ ខូចខាត​សម្ភារៈ​រួមមាន ៖
១.ដែក បំពង់​ទីប០១ចំនួន
២.ក្តា​បន្ទះ កុង​ប្លា​កេ ៥០សន្លឹក
៣. ទុយ​យោ​ជរ័ ០១ចំនួន
៤.ប្រេង ម៉ាស៊ូត ៣២កាន​។

ភ្លាម​ៗ ​បច្ចុប្បន្ន​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​យក​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ចំនួន០១គ្រឿង ​និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ស្នងការ​ដ្ឋាន​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំង​ចំនួន០២គ្រឿង បាញ់​ទឹក​អស់​ចំនួន០៣គ្រឿងទើបរលត់​ទាំងស្រុង ។

អត្ថបទសរសេរ ដោយ