ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូន​អ្នក​មាន​​ម្នាក់​ក្លាយ​ជា​ល្បង​ធំ​ប្រចាំ​ក្រុង​ប៉ៃលិន អ្នក​ណា​ក៏ខ្លាចដែរ​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​របស់​អតីត​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​ជា​អ្នក​មាន​ស្តុក​ស្ត​ម្ភនៅ​ក្នុង​ក្រុង​​ប៉ៃលិនជា​ម្ចាស់​ស្តង់​ពោត ដំឡូងមី (ស្តង់​តា​អឿ​ង) បាន​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន បង្ក​គ្រោះថ្នាក់​ចរាចរណ៍ដោយ​វ៉ា​ជែង​ទៅ​បុ.ក​ម៉ូតូ២គ្រឿង ដែល​បើក​ច្រាសទិស​គ្នា…

ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​របស់​អតីត​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​ជា​អ្នក​មាន​ស្តុក​ស្ត​ម្ភនៅ​ក្នុង​ក្រុង​​ប៉ៃលិនជា​ម្ចាស់​ស្តង់​ពោត ដំឡូងមី (ស្តង់​តា​អឿ​ង) បាន​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន បង្ក​គ្រោះថ្នាក់​ចរាចរណ៍ដោយ​វ៉ា​ជែង​ទៅ​បុ.ក​ម៉ូតូ២គ្រឿង ដែល​បើក​ច្រាសទិស​គ្នា បណ្តាល​ឱ្យ​យុវជន​ពីរ​នាក់​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។ រហូតមកដល់​ថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០២២នេះ ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ហើយ រី​ឯ​រថ​យន្ត​បង្ក​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន រង់ចាំ​ការ​ដោះស្រា​យ​។

សូម​បញ្ជាក់​ថា ៖ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥និង ៥៥នាទី នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២២ ស្ថិត​ក្នុង​ភូមិ​អូរ​ពឺត សង្កាត់​ទទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅកន្លែង​កើតហេតុបានឱ្យ​ដឹង​ថា ៖ បុរស​បើកបរ​រថយន្ត មានឈ្មោះ សារ ឈុ​នវ​ង្ស​វឌ្ឍ​នៈ ភេទប្រុស អាយុ៣១ឆ្នាំ ជា​កូន​អ្នកមាន​ម្នាក់ឈ្មោះ សា ចំរើន ហៅ​តា​អឿង ជា​អតីត​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន គ្មាន​របួស ដោយ​បើកបរ​រថយន្តម៉ាក​តូ​យ៉ូ​តា​រ៉េ​វ៉ូ (TOYOTA REVO) ពណ៌ស ពាក់​ស្លាកលេខ ប៉ៃលិន2B-2168 រង​ការ​បែក​ចំហៀង​ខាងឆ្វេង​។ ចំណែក​យុវជន​រងគ្រោះ​ទី១. ឈ្មោះ ប៊ុ​ន ផែន ភេទ អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​អូរតាវ៉ៅ សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ជនរងគ្រោះ​ទី២. ឈ្មោ សឹម ថា​និ​ត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​បន្ត​ទៀត​ថា គេ​ឃើញ​បុរស​កូន​អ្នកមាន​ខាងលើ បាន​បើកបរ​រថយន្ត​ដឹក​មិត្តភក្តិ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​សង្ស័យ​ចេញពី​ផឹកស៊ី ដោយ​បើកបរ​រថយន្ត​កណ្តាល​ក្រុង ល្បឿន​យ៉ា​ង​លឿន ហើយក៏​វ៉ា​ជែង​រថយន្ត​ដទៃ​ទៀត ដែល​កំពុងតែ​បើកបរ​ស្រប​ទិស​គ្នា ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​យុវជន​រងគ្រោះ​ទាំងពីរ​គ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ប្រាវ​ទៅលើ​គម្រប​លូ​តែម្តង ក្បែរ​កន្លែង​លក់​ម្ឈូស ស្រប​ពេល​ដែល​ម៉ូតូ និង​រថយន្ត​ប្រជាពលរដ្ឋ​កំពុង​បើកបរ​ដើរលេង​លើ​ដងផ្លូវ​យ៉ាង​មមា​រញឹក​។

ប្រភព​បញ្ជាក់​ទៀត​ថា ក្រោយពី​ធ្វើការ​វាស់វែងកម្លាំង​នគរបាល​ជំនាញ បាន​យក​វត្ថុ​តាង​ទៅ​រក្សាទុក​នៅ​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ ដោយ​ជន​បង្ក​បង់​សង​ថ្លៃ​ការខូចខាត​ទៅលើ​ជនរង​គ្រោះ​បន្តិចបន្តួច​ហើយក៏​រួចខ្លួន​​តែម្តង​។ ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​ទៅលើ​ជន​បង្ក​យ៉ាង​ចា​ស់​ដៃ​ថា ៖ រូបគេធ្លាប់​បើកបរ​រថយន្ត​ក្នុង​ក្រុង​ប៉ៃលិ​នដូ​ចបើ​ក​ប្រណាំង មិន​ខ្លាចញញើត​នឹង​ច្បាប់​អ្វី​នោះ​ឡើយ ដោយអាង​តែ​បុ.ក​បង់​លុយ ហើយ​រួចខ្លួន ក៏​ធ្លាប់​មាន​អ្នក​មិន​ចូលចិត្ត​ជាច្រើន​ ហើយ​ថែមទាំង​ភ័យ​បារម្ភ​ទៅ​ប៉ះពារ​អ្នក​រួម​ដំណើរ​តាម​ដងផ្លូវ​ជាមួយផង​ដែរ​។

ម្យ៉ាងវិញទៀត បុរស​ខាងលើ តែងតែ​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍តាម​ដងផ្លូវ​ជា​ញឹ​ក​ញយ​មក​ហើយ ដោយអាង​តែខ្លួន​ជា​កូន​អ្នកមាន​ជាងគេ ក្នុង​ក្រុងប៉ៃលិន ពោល​គឺ​មាន​លុយកាក់​ច្រើន បង់លុយ​រួច​ក៏​បញ្ចប់​បញ្ហា​យ៉ាង​រលូន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ខណ:ពេល​ដែល​បើកបរ​ក្បែរ​បុរស​ខាង​លើ​ម្តង​ៗ ហើយក៏​ធ្លាប់​បើក​ទៅ​បុក​ដើមឈើ​ក្បែរ​រង្វល់​មូល​សាលាក្រៅ បណ្តាល​ឱ្យ​ខ្ទេច​រថយន្ត​ម្តង​រួច​ទៅ​ហើយ ក៏​ធ្លាប់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ រួច​រត់គេច​ខ្លួន​មួយ​រយ: ទើបតែ​ត្រឡប់​មកវិញ​ ក៏​បង្ក​គ្រោះថ្នាក់​ម្តង​ទៀត ​៕ ​

អត្ថបទសរសេរ ដោយ