ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាវរក​ជា​ច្រើន​ម៉ោង​មិនឃើញ ធ្វើ​ពិធីសែនព្រេន​រួច​ប៉ុន្មាន​នាទី​ស្រាប់តែ​រាវរក​ឃើញ

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ប្រើ​ពេល​អស់​១​ថ្ងៃ​នៅ​តែ​មិន​អាច​រក​ឃើញ សមត្ថកិច្ច​និង​ក្រុម​គ្រួសារ​សាច់ញាតិ​ក៏​រៀបចំ​ពិធី​សែន​អា​រុក្ខ​អារក្សអ្នកតា ស្រាប់តែ​ប៉ុន្មាន​នាទី​ក្រោយ …

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ប្រើ​ពេល​អស់​១​ថ្ងៃ​នៅ​តែ​មិន​អាច​រក​ឃើញ សមត្ថកិច្ច​និង​ក្រុម​គ្រួសារ​សាច់ញាតិ​ក៏​រៀបចំ​ពិធី​សែន​អា​រុក្ខ​អារក្សអ្នកតា ស្រាប់តែ​ប៉ុន្មាន​នាទី​ក្រោយ​ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉េ​ត ប្ល​ច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ចុះ​លាង​ម៉ូតូ​ហើយ​របូត​ស្បែកជើង​រួច​រអិល​ធ្លាក់​ពីលើ​ច្រាំង​ទឹកជ្រោះ​ប៊ូ​ស្រា​ចុះ​ទៅ​ខាងក្រោម​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា បន្ទាប់​ពី​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​រាវរក​ជា​ច្រើន​ម៉ោង​ហើយ​នៅ​តែ​មិន​អាច​ស្វែងរក​សព​ជន​រង​គ្រោះ​ឃើញ ក្រុម​គ្រួ​សារបាន​រៀបចំ​ពិធីសែនព្រេន​បែប​ប្រពៃណី​ជនជាតិ​ព្នង ស្រាប់តែ​ប៉ុន្មាន​នាទី​ក្រោយ​ការ​សែនព្រេន​នោះ​សព​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​អន្លង់​ថ្ម​ស្ថិត​នៅ​ចំ​កណ្តាល​ផ្ទៃ​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​កន្លង​មក​អន្លង់​នោះ​ក៏​ធ្លាប់​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់​ផង​ដែរ ។

ក្រោយ​ពេល​រក​ឃើញ ព្រមទាំង​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕