ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​ចោល​អាពាហ៍ពិពាហ៍​ព្រោះតែ​នាង​ផឹក​ស្រវឹង​អោប​ថើប​ប្រុស​ផ្សេង

7 ឆ្នាំ មុន

គ្រឿង​ស្រវឹង​រមែង​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ស្មារតី និង​អាច​បណ្តាល​ឱ្យ​ខូចចិត្ត​នៅ​ពេល​ក្រោយ ។ ជាក់ស្តែង​ចំពោះ​នាង Emma Ayala ជនជាតិ​ម៉ិ​ក​ស៊ិ​ក ខកចិត្ត​ក្រោយ​ពី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ត្រូវ​លុប​ចោល

គ្រឿង​ស្រវឹង​រមែង​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ស្មារតី និង​អាច​បណ្តាល​ឱ្យ​ខូចចិត្ត​នៅ​ពេល​ក្រោយ ។ ជាក់ស្តែង​ចំពោះ​នាង Emma  Ayala ជនជាតិ​ម៉ិ​ក​ស៊ិ​ក ខកចិត្ត​ក្រោយ​ពី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ត្រូវ​លុប​ចោល ព្រោះតែ​នាង​ស្រវឹង​ក្នុង​ពិធីជប់លៀង​ហើយ​បណ្តោយ​ខ្លួន​ទៅ​អោប​ថើប​ជាមួយ​បុរស​ម្នាក់ ។

«Mirror» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា Emma បាន​នាំ​មិត្ត​ស្រី​ទៅ​ជប់លៀង នៅ​រមណីយដ្ឋាន​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ហើយ​នាំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ​នៅ​មាត់​អាង​ទឹក​។ ក្នុង​រាត្រី​នោះ​ពួក​នាង​បាន​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ឱ្យ​ឃើញ​នាង​Emma Ayala ស្រវឹង​និង​ថើប​គ្នា​យ៉ាង​ល្អូកល្អិន​ជាមួយ​បុរស​ប្លែក​មុខ​ទើប​ជួប​គ្នា​នៅ​ក្នុង​យប់​នោះ ។

រូបភាព​នៅ​ក្នុង​ហ្វេ​សប៊ុ​ក​នោះ ជា​តឹកតាង​មួយ​បញ្ជាក់​ពី​ការ​ផិតក្បត់​របស់​Emma សម្រាប់​អនាគត​ប្តី​របស់​ខ្លួន រួម​ទាំង​ក្រុម​គ្រួសារ​របស់​គេ​។ វា​ជាដើម​ហេតុ​ធ្វើ​ឱ្យ​អាពាហ៍​ពិពាហ៍​របស់​នាង​ដែល​គ្រោង​កើតឡើង​នោះ បែរជា​រលាយ​សូន្យ​បង់​ទៅ​វិញ ។

មាន​របាយការណ៍​ថា នាង​Emma ជា​អ្នក​លុប​ចោល​អាពាហ៍ពិពាហ៍​ទំនង​មក​ពី​ខ្មាស​អៀន​ចំពោះ​អំពើ​មិន​គប្បី​របស់​ខ្លួន​នោះ ៕