ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ធុរកិច្ច​ព័ស្តុភារ​វៀតណាម​ស្នើ​ឱ្យ​អភិវឌ្ឍ នាវា​ដឹក​កុង​ទី​ន័​រ ក្នុងស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​វៀតណាម​៖ យោង​តាម​ការ​ចេញផ្សាយ​លើ​វេ​ប​សាយ​សារព័ត៌មាន Viet Nam News សមាគម​ធុរកិច្ច​ព័ស្តុភារ​វៀតណាម The Việt Nam Logistics…

ប្រទេស​វៀតណាម​៖ យោង​តាម​ការ​ចេញផ្សាយ​លើ​វេ​ប​សាយ​សារព័ត៌មាន Viet Nam News សមាគម​ធុរកិច្ច​ព័ស្តុភារ​វៀតណាម The Việt Nam Logistics Business Association (VLA) បាន​ស្នើ​អោយ​នាវា​ដឹក​កុង​ទី​ន័​រ​មួយ ដែល​បាន​វិនិយោគ 1.5 ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​កប៉ាល់​ថ្មី ទិញ​ចាស់​ៗ ជួល​និង​ទិញ​កុង​ទី​ន័​រ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

គោលបំណង​នៃ​ការ​ស្នើ​នេះ ​ដើម្បី​អោយ​ដឹង​នូវ​ការ​នាំ​ចេញ និង​នាំ​ចូល​ទំនិញ​ទាំងឡាយ ដែល​អាច​កំណត់​បាន ពី​ខ្សែ​កប៉ាល់​របស់​បរទេស ដើម្បី​កាត់​បន្ថយ​ការ​ចំណាយខ្ពស់ ។

យោង​តាម សមាគម​ធុរកិច្ច​ព័ស្តុភារ​វៀតណាម បានអោយ​ដឹង​ថា មធ្យោបាយ​ដឹក​ជញ្ជូន​ទាំង​ការ​នាំ​ចេញ​និង​នាំ​ចូល​ទំនិញ តាម​ផ្លូវ​សមុទ្រ កំពុង​ជួប​នូវ​បញ្ហា​ជា​ច្រើន ជា​ពិសេស​គឺ​ការ​កកស្ទះ​នៅ​កំពង់​ផែ និង​ការ​រំខាន​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ដែល​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​នៃ​កប៉ាល់​និង​កុង​ទី​ន័​រ ដែល​ធ្វើ​ឱ្យ ទំនិញ​ដែល​ផ្ទុក​នៅ​ក្នុង​កុង​ទី​ន័​រ​កើនឡើង​ខ្ពស់ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ប្រកួតប្រជែង ។

លោក Vũ Ngọc Sơn នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ដឹក​ជញ្ជូន Hai An និង Stevedoring Company Limited បាន​និយាយ​ថា​៖ «​ស្ទើរតែ​គ្រប់​កប៉ាល់​ទាំងអស់​មាន​សមត្ថភាព និង​ផ្ទុកទំនិញ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​កុង​ទី​ន័​រ​ទៅ​កាន់​អន្តរទ្វីប គឺ​នៅ​ក្នុង​ដៃ​ម្ចាស់​កប៉ាល់​ដែល​ជា​ជនជាតិ​បរទេស ដូចនេះ​វៀតណាម​បាន​ចំណាយ​លើ​រូបិយ​ប័​ន្ត​បរទេស​យ៉ាងច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ» ។

លោក Vũ Ngọc Sơn បាន​បន្ថែម​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​វៀតណាម ដែល​សំខាន់​បំផុត​នោះ​គឺ​ស្ថិត​នៅ​ទិស បូព៌ា – ខាងលិច ហើយ​ប្រមាណ​ជា​ជាង ៨០ ភាគរយ គឺជា​ទំនិញ​សកល ខណៈ​ប្រហែល ៩០ ភាគរយ​នៃ​ទំនិញ​នាំ​ចូល និង​នាំ​ចេញ ក្នុងស្រុក​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​សមុទ្រ​» ​។

យោង​តាម លោក Nguyễn Tương ទីប្រឹក្សា​ជាន់ខ្ពស់​នៃ VLA បាន​និយាយ​ថា​៖ «​បច្ចុប្បន្ន​កង​នាវា​ដឹក​ជញ្ជូន​របស់​វៀតណាម​គឺ​ទទួលខុសត្រូវ​តែ​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រហែល 7 ភាគរយ​ប៉ុណ្ណោះ នៃ​ចំណែក​ទីផ្សារ ហើយ​ប្រតិបត្តិការ​ជា​ចម្បង​លើ​ផ្លូវ​ក្នុងស្រុក និង​ផ្លូវ​ខ្លី​ក្នុង​តំបន់​អាស៊ី នៅ​សល់​ពី​នេះ​ខ្សែ​ដឹក​ជញ្ជូន​ទាំងអស់​គឺ​ក្នុង​ដៃ​បរទេស​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2022 នាវា​ដឹកកុង​ទី​ន័​រ​របស់​ពិភពលោក មាន​នាវា​ចំនួន 6,346 ដែល​មាន​សមត្ថភាព​ផ្ទុកសរុប 25,5 លាន TEUs និង​អាច​ទ្រទ្រង់​ទម្ងន់​សរុប​រហូត​ដល់​ទៅ 305,902,000 DWT ខណៈ​ប្រទេស​វៀតណាម មាន​ក្រុមហ៊ុន​កប៉ាល់​ដឹក​ជញ្ជូន​កុង​ទី​ន័​រ​មាន​ចំនួន 10 ក្រុមហ៊ុន ​ដែល​កាន់កាប់​កប៉ាល់​ដឹក​កុង​ទី​ន័​រ​ចំនួន 48 ដែល​មាន​សមត្ថភាព​សរុប 39,519 TEUs និង​ទ្រទ្រង់​ទម្ងន់​បាន​សរុប​ចំនួន 548,236 DWT ៕

អត្ថបទសរសេរ ដោយ