ខេត្តបន្ទាយមានជ័យ ៖ អ្នកទោសចំនួន១,២១១នាក់ មានស្រី១១១នាក់ បានធ្វើពិធីដាក់បាត្រឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៩ កញ្ញា នេះ ស្ថិតនៅពន្ធនាគាខេត្តបន្ទាយមានជ័យ ។
លោកហឹន សុផល ប្រធានពន្ធនាគារខេត្ត ឱ្យដឹងថា ជនជាប់ឃុំក្នុងពន្ធនាគារខេត្តមានសរុបចំនួន១,២១១នាក់ ក្នុងនោះមានស្រី១១១នាក់ មានអនីតិជនចំនួន៤៩នាក់ ស្រី៥នាក់ ជនបរទេសចំនួន២៤នាក់ ស្រី៦នាក់ ជនជាតិថៃចំនួន១២នាក់ ស្រីនិងជនជាតិវៀតណាមចំនួន១០នាក់ ជនជាតិឡាវចំនួន០១នាក់ ជនជាតិចិនចំនួន០១នាក់ និងក្មេងតាមម្តាយក្រោមអាយុ៣ឆ្នាំ មានចំនួន១០នាក់ ស្រី៤នាក់ ។
លោកបន្តថា ដោយមានការណែនាំពីអគ្គនាយកដ្ឋានពន្ធនាគារ និងអភិបាលខេត្ត ហើយពន្ធនាគាខេត្តបន្ទាយមានជ័យ បានឱ្យជនជាប់ឃុំ ធ្វើពិធីដាក់បាត្រជូនព្រះសង្ឃមានចំនួន៥អង្ឃ និងមានប្រគេនភេសជ្ជ៖ និងសាដក់ ដើម្បីឧទ្ធិសកុសលផលបុណ្ យជូនចំពោះវិញ្ញាណក្ខន្្ធបុព្វការីជន ។
ចែករំលែកព័តមាននេះ