ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូល​ព​ន្ឋ​គយ ​៣ ខែមកនេះបាន ៥៩៧.៦ លាន​ដុល្លារ ថយ​ចុះ ២.៥%

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល ៣ ​ខែ នៃ​ឆ្នាំ ​២០២២ ប្រមូល​ចំណូល​បាន​ចំនួន…

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល ៣ ​ខែ នៃ​ឆ្នាំ ​២០២២ ប្រមូល​ចំណូល​បាន​ចំនួន ២,៤២៨.៦ ប៊ី​លាន​រៀល ស្មើនឹង ៥៩៧.៦ លាន​ដុល្លារ​អា​មេ​រិ​ក ។ តួលេខ​នេះ​ត្រូវជា​ប្រមាណ ២៣.២% នៃ​ផែន ការ​កំណត់​ដោយ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២២​ ។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១ លទ្ធផល​ចំណូល​នេះ​ថយ​ចុះ ៦១.២ ប៊ី​លាន​រៀល​ដែល​ត្រូវជា​ប្រមាណ ២.៥% ​។

Picture

ចំណូល​តាមប្រភេទ​ពន្ធ​ និងអាករ រួម​មាន ៖ អាករ​លើតម្លៃបន្ថែម​មាន​ចំនួន ៩៤៣.៨ ប៊ី​លាន​រៀល (​ត្រូវជា ៣៨.៩% នៃ​ចំណូល​សរុប​), អាករ​ពិសេស​មាន​ចំនួន ៨៩៤.៩ ប៊ី​លាន​រៀល (​ត្រូវជា ៣៦.៨% នៃ​ចំណូល​សរុប​), ពន្ធគយ​មាន​ចំនួន ៤៣៦.៣ ប៊ី​លាន​រៀល (​ត្រូវជា ១៨% នៃ​ចំណូល​សរុប​), អាករបន្ថែមលើផលិតផលប្រេង​មាន​ចំនួន ១០០.៩ ប៊ី​លាន​រៀល (​ត្រូវជា ៤.២% នៃ​ចំណូល​សរុប​), និង​អាករនាំ​ចេញ ​និងកម្រៃ​ផ្សេង​ៗ​មាន​ចំនួន ៥២.៨ ប៊ី​លាន​រៀល (​ត្រូវជា ២.២% នៃ​ចំណូលសរុប​) ​។

ចំពោះ​ចំណូលតាម​ក្រុម​ទំនិញឃើញ​ថា យានយន្ត​ និង​គ្រឿងចក្រ​មាន​ចំនួន ១,០២៣.៨ ប៊ី​លាន​រៀល (​ត្រូវជា ៤២.២% នៃ​ចំណូល​សរុប​), ទំនិញ​ចម្រុះ​មាន​ចំនួន ៧០៨.៧ ប៊ី​លាន​រៀល (​ត្រូវជា ២៩.២% នៃ​ចំណូលសរុប​), ផលិតផល​តេ​ល​សិលា​មាន​ចំនួន ៥៥៣.៦ ប៊ី​លាន​រៀល (​ត្រូវជា ២២.៨% នៃ​ចំណូល​សរុប​), និង​សម្ភារសំណង់​ និង​កម្រៃ​ផ្សេង​ៗ​មាន​ចំនួន ១៤២.៥ ប៊ី​លាន​រៀល (​ត្រូវជា ៥.៩% នៃ​ចំណូល​សរុប​)​ ។

Picture

លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា បាន​ស្នើ​ឱ្យមន្ត្រីរបស់​លោក​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច និង​ការ​កៀរគរ​ចំណូល ដោយ​ត្រូវពង្រឹង​អនុលោម​ភាព​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ពង្រឹង​ប្រសិទ្ធភាព​ការងារ​បច្ចេកទេស​គយ និងបន្តការងារ​បង្ការ​ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ និង​បន្លំ​ពន្ធ​ទាំង​នៅ​ដើម​ទី កណ្តាល​ទី និង​ចុង​ទី ​លើ​ទំនិញ​ចម្រុះ​ដូច​ភ្លៀងរលឹម​ប្រកបដោយ​ប្រសិទ្ធភាព​ ៕