ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់ និង​របួស៤នាក់ ក្រោយ​រថយន្តបុ.ក​ជាមួយម៉ូតូ​លើផ្លូវ​ជាតិលេខ​៥៥​

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍​សា​ត់ ៖ យ៉ាង​ហោច​ណាស់​ មនុស្ស​ប្រុស​ស្រី​ចំនួន4នាក់​បាន​ស្លា.ប់​ និង​រង​របួសធ្ងន់​​ ក្នុង​ករណី​​គ្រោះថ្នាក់​

ខេត្តពោធិ៍​សា​ត់ ៖ យ៉ាង​ហោច​ណាស់​ មនុស្ស​ប្រុស​ស្រី​ចំនួន4នាក់​បាន​ស្លា.ប់​ និង​រង​របួសធ្ងន់​​ ក្នុង​ករណី​​គ្រោះថ្នាក់​រវាង​រថយន្តបុ.កជាមួយម៉ូតូ​ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​7​និង​10​នាទី​យប់​ថ្ងៃ​ទី​17 ខែមេសា​ ឆ្នាំ 2022 ​​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ 55 ស្ថិត​ក្នុងភូមិ​ព្រែក​1 ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។

លោក តាន់​គា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ប្រាប់​ឲ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់ 1B-6083 ​បើកបរ​ដោយ​ឈ្មោះ រឹម​ល័​ក្ខ ភេទ​ប្រុស​ អាយុ​25​ឆ្នាំ​ (បានស្លា.ប់) ​និង​ឈ្មោះ ផ​ន​ ផង់ ភេទ​ស្រី​ អាយុ​26​ឆ្នាំ​ ជា​អ្នក​រួម​ដំណើរ​ត្រូវជា​បងថ្លៃ​ (បានស្លា.ប់​) ។ ជនរងគ្រោះ​ទាំង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។ ចំណែក​ភាគី​ខាង​រថយន្តម៉ាក​​កាមរី​ឆ្លាម ​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ ភ្នំពេញ 2F-0661 បើកបរ​ដោយ​​ឈ្មោះ សូ​សំណាង ​ដេ​វីត ភេទ​ប្រុស​ អាយុ​15​ឆ្នាំ​ ​(រងរបួសធ្ងន់​) ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ត្រូវជា​ម្ដាយ​ឈ្មោះ ទិ​ត្យ​សា​រិ​ន អាយុ​34​ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់​រស់នៅ​ក្នុងភូមិ​តា​ដេ​ស​ឃុំ សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ។

លោក​អធិការ​បញ្ជាក់ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​​ម៉ាកកាមរីឆ្លាម​​បើកបរ​​ក្នុង​​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​​រេ​​ចង្កូត​ចូល​ទៅ​បុ.ក​ភាគី​ខាង​ម៉ូតូ​នៅ​ខាងស្ដាំ​ដៃ​ចំ​ពីមុខ​យ៉ាង​​ពេញទំហឹង​ ខណៈ​ពេល​ធ្វើ​ចរាចរណ៍​បញ្ច្រាស​ទិស​គ្នា​ពី​លិច​មក​កើត​ បណ្ដាល​ឲ្យ​ភាគី​ខាង​អ្នកជិះ​​ម៉ូតូ​ចំនួន2នាក់​ស្លា.ប់​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង ​។ ​ចំណែក​ភាគី​ខាង​រថយន្ត​​​បាន​​រង​របួសធ្ងន់​​ទាំង​​២នាក់​ម្តាយ​និង​កូន ត្រូវ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។

​ក្រោយពេលកើតហេតុ រថយន្ត​និង​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​យក​​ទៅ​​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​ ដើម្បី​បន្ត​តាម​​នីតិវិធី​នៅពេល​ក្រោយទៀត ។ ​ដោយឡែក​ស.ពជនរងគ្រោះទាំង​​​២នាក់ ត្រូវបានសមត្ថកិច្ច​​ប្រគល់​​​ជូន​​ក្រុម​គ្រួសារ ដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ