ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាកចរាចរណ៍ឆ្លងកាត់ផ្លូវ ជុំវិញរង្វង់មូល «ព្រះថោងនាងនាគ» ជាបណ្តោះអាសន្ន ដើម្បីរៀបចំពិធីបដិមាភិសេក នៅព្រឹកថ្ងៃទី១៦មេសា

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី…

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។

ក្នុងសេចក្តីជូនដំណឹង រដ្ឋបាលខេត្តព្រះសីហនុ លើកឡើងថា ដើម្បីឱ្យកម្មវិធីបដិមាភិសេក ព្រះថោង​នាងនាគ ប្រព្រឹត្តិទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងរក្សាបានសណ្តាប់ធ្នាប់​សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើ​ចរាចរណ៍យានជំនិះ​គ្រប់ប្រភេទជាបណ្តោះអាសន្ន ចាប់ពីម៉ោង ៣ទៀបភ្លឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រហូតដល់ចប់​កម្មវិធី នៅតាមមហាវិថី​មួយចំនួន ដូចខាងក្រោម៖ ១-មហាវិថីជំទាវម៉ៅ ចាប់ពីចំណុច​ផ្លូវបំបែក​ស្លាកខ្មែរ​ធ្វើបាន រហូតដល់រង្វង់មូល​ព្រះថោង​នាងនាគ។ ២-មហាវិថីជំទាវ​ម៉ៅ ចាប់ពីផ្លូវបំបែក​ផ្លូវ​ជាិតលេខ៤ រហូតដល់រង្វង់មូលព្រះថោងនាងនាគ។ ៣-មហាវិថីឆ្នេររាម ចាប់បីរង្វង់មូលព្រះឧមា-មហេសូរ រហូតដល់​រង្វង់មូល​ព្រះថោង​នាងនាគ។

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវសូម​បងប្អូន​ប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងយោគយល់​អធ្យាស្រ័យ​ ចំពោះការបញ្ចៀស​ការធ្វើដំណើរ​ឆ្លងកាត់​តាមទីតាំងខាងលើ នៅថ្ងៃទី១៦ ខែមេសា។ ផុតពេល​ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្ត នឹង​បើកឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ