ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខេត្តព្រះសីហនុ មានភ្ញៀវចូលរួមកម្សាន្ត ៨ម៉ឺននាក់
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរ ចូលរួមមកកម្សាន្ត ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ៣ថ្ងៃនេះ មានចំនួនប្រមាណ ៨០០០០នាក់។
នៅថ្ងៃចូលឆ្នាំ ថ្ងៃទី២នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលេងល្បែងប្រជាប្រិយ វាយក្អម យ៉ាងសប្បាយរីករាយ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែមេសានេះ។
សូមរម្លឹកថា កាលពីថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានភ្ញៀវទេសចរសរុប ៨៦២,៨៩៧នាក់ ក្នុងនោះ ភ្ញៀវជាតិ ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៨,២៤៣នាក់។ ក្នុងនោះ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤មេសា ជាថ្ងៃចូលឆ្នាំ ថ្ងៃទី១ ទទួលបានភ្ញៀវទេសចរជាង ២៨០០០នាក់៕









ចែករំលែកព័តមាននេះ