សម្ដេចតេជោ ហ៊ុន សែន រីករាយនឹងល្បែងប្រជាប្រិយ វាយក្អម នៅលើឆ្នេរអូរឈើទាល ដើម្បីអបអរឆ្នាំថ្មី
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ ក្នុងអំឡុងពេលសម្រាកលម្ហែកាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានងូតទឹកសមុទ្រ និងលេងល្បែងប្រជាប្រិយ ដោយវាយក្អម នៅលើឆ្នេរអូរឈើទាល។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំងកូន និងចៅៗរបស់សម្តេច បានអញ្ជើញទៅដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដើម្បីសម្រាកលម្ហែកាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
តាមកម្មវិធី ដែលបានគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបដិមាភិសេក រូបសំណាក ព្រះថោងនាងនាគ តាមផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសា ត្រូវនឹងថ្ងៃចូលឆ្នាំ ថ្ងៃទី៣ ព្រឹកស្អែកនេះ៕




ចែករំលែកព័តមាននេះ