ខេត្តសឹ្ទងត្រែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នេនមួយអង្គបានសុគត និងអ្នកបើកបរម្នាក់បានស្លា.ប់ ព្រមទាំងនេនមួយអង្គទៀតរងរបួសធ្ងន់ បន្ទាប់គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចទួលអន្ទង់ក្បែរការដ្ឋានវាយថ្ម ស្ថិតក្នុងភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
![Picture]()
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ មានរថយន្តម៉ាកហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២X.៥៦២៦ បើកបរក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សឹ្ទងត្រែង ១C.១០៩៤ ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យនេនមួយអង្គសុគត និងអ្នកបើកបរម្នាក់បានស្លា.ប់ ចំណែកនេនមួយអង្គទៀតរងរងរបួសធ្ងន់។
លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឱ្យមនុស្ស២នាក់ស្លា.ប់ (ក្នុងនោះមាននេនមួយអង្គសុគត និងអ្នកបើកបរម្នាក់ស្លា.ប់) ចំណែកនេនមួយអង្គទៀតរងរបួសធ្ងន់ ។
![Picture]()
លោកអធិការបន្តថា ជនរងគ្រោះខាងលើរួមមាន ៖ ១- អ្នកបើកបរម៉ូតូឈ្មោះ ថុល ផល្លា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែឬស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តសឹ្ទងត្រែង បានស្លា.ប់នៅកន្លែងកើតហេតុ ទី២- អ្នករួមដំណើរព្រះសង្ឃព្រះនាម ម៉ៃ យ៉ា ព្រះជន្ម១២ព្រះវង្សា គង់នៅវត្តកញ្ចាញគោក សុគតនៅនឹងកន្លែងកើតហេតុ ទី៣- ព្រះសង្ឃព្រះនាម កច ឆៃ ព្រះជន្ម១២ព្រះវង្សា គង់នៅវត្តកញ្ចាញគោក រងរបួសធ្ងន់ ។ ដោយឡែកអ្នកបង្កបើកបររថយន្តឈ្មោះ ទូច វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មានតួនាទីជាមន្ត្រីបរិស្ថាន មានទីលំនៅក្នុងក្រុងសឹ្ទងត្រែង ខេត្តស្ទឹងត្រែង ។
![Picture]()
ក្រោយពេលកើតហេតុ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែសំបូរ បានចុះវាស់វែងដល់កន្លែងកើតហេតុ និងបានយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត៕
![Picture]()
ចែករំលែកព័តមាននេះ