ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​កូ​រេ​ចង្កូត​បុក​ឡិច​ស៊ី​ឡើង​រួញ​ខ្លួនឯង

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម្នាក់​កៀប​ស្លា.ប់​ក្នុង​រថយន្ត និង​របួសស្រាល​៤​នាក់ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង …

ខេត្តពោធិ៍សាត់ ៖ រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម្នាក់​កៀប​ស្លាប់​ក្នុង​រថយន្ត និង​របួសស្រាល​៤​នាក់ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កណ្តុរ​.​ស ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ទី​កូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-3974 បើក​ទៅ​បុក​រថយន្ដ​១​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រឹទ្ធសភា ៣-២-០៤៦ ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

លោក​អធិការ​បន្ត​ទៀត​ថា នៅ​យប់​នោះ​រថយន្ត​ទី​កូ​បើកបរ​ដោយ​ឈ្មោះ ម៉ាត់ តុល​លាស់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរអិស្លាម រស់នៅ​ភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ដោយ​ពុំ​មាន​អ្នក​រួម​ដំណើរ​ជាមួយ​ទេ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​ឆ្លង​គំនូស​ថ្នល់​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពីមុខ​ទាំង​កំរោល​បណ្ដាល​ឲ្យ​រថយន្ដ​ទី​កូ​រួញ​ចូល​គ្នា​កៀប​អ្នកបើកបរ​ស្លាប់​ក្នុង​រថយន្ត​តែ​ម្ដង ។ ចំណែក​រថយន្ដ​ឡិច​ស៊ី​ស​ក៏​ខូចខាត​មួយ​ចំហៀង​ឆ្វេង​ខាង​មុខ​យ៉ាងដំណំ​ដែរ តែ​អ្នកបើកបរ​និង​រួម​ដំណើរ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​ដោយសារ​រថយន្ត​មិន​ក្រឡាប់ ។

លោក​អធិការ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ាត់ តុល​លាស់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរអិស្លាម ជា​អ្នកបើកបរ​រថយន្ដ​ទី​កូ រីឯ​ជន​រង​គ្រោះ​ដែល​របួសស្រាល​៤​នាក់​ទៀត​ជិះ​ក្នុង​រថយន្ត​ឡិច​ស៊ី​សមាន ១-​ឈ្មោះ ឃឹម ឃុន​ឃឿ​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ សមាជិក​ព្រឹទ្ធសភា​(​គណកម្មការ​ទី​៧) ជា​អ្នកបើកបរ​, ២-​ឈ្មោះ ជា ស៊ី​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៣-​ឈ្មោះ ហុង នឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង ៤-​ឈ្មោះ កែវ ផា​ន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ រីឯ​សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ដ​ទាំង​២​គ្រឿង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕