ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស៣នាក់ប្រដាប់ដោយកាំភ្លើ.ង ធ្វើសកម្មភាព​លើនារីម្នាក់ ផ្អើ.លមុខវត្តនន្ទមុនី​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្ល.ន់​ប្រដាប់​អាវុ.ធ​មួយ​ក្រុម​មាន​គ្នា៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ស្ទាក់​

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្ល.ន់​ប្រដាប់​អាវុ.ធ​មួយ​ក្រុម​មាន​គ្នា៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ស្ទាក់​ម៉ូតូ​នារី​ម្នាក់​ដែល​កំពុង​ជិះ​ម្នាក់ឯង រួច​ធ្វើ​សកម្មភាព​ដក​កាំភ្លើ.ងខ្លី​វា.យ​ក្បាល​​​នារី​​រង​គ្រោះ ប្ល.ន់​យក​ម៉ូតូ​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើត​​ឡើងកាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​នឹង​វត្ត​ន​ន្ទ​មុនី ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​នារី​​រង​គ្រោះពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ​ព្រោះពេល​​កើតហេតុ​ភ្លាមៗ ត្រូវ​បាន​ប​ញ្ជូន​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ដោយឡែក​ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​អស់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យ​​ដឹង​ថា ​មុន​កើតហេតុ គេ​​ឃើញ​នារី​ជា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា Beat ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​ស៊េរី​ឆ្នាំ​ឡើយ ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ហៅ​ផ្លូវ​លេខ​២១៧ ​លុះ​​ដល់​ចំណុច​មុខ​វត្ត​ន​ន្ទ​មុន្នី ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ក្នុងនោះ​​១​គ្រឿង​ម៉ាក​ស្គុ​ប​ពី និង​១​គ្រឿង​ទៀត ជា​ប្រភេទ​ម៉ូតូ​ធំ បាន​ជិះ​ទៅ​ស្ទាក់​មុខក្រោយ​ម៉ូតូ​​នារី​​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​ដក​កាំភ្លើ.ងខ្លី​វា.យ​ក្បាល​ជន​រង​គ្រោះ ដើម្បី​ប្ល.ន់​យក​ម៉ូតូ ។

​តាម​ប្រភព​ដដែល​បានបន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នោះ ​នារី​រង​គ្រោះ​បាន​ព្យាយាម​ប្រតាយប្រតប់​ជាមួយ​ក្រុម​ជនសង្ស័យ បណ្តាល​ឱ្យ​​ជ្រុះ​កាំភ្លើ.ង​ពី​ដៃ​ធ្លាក់​ទៅ​លើ​ដី ហើយដោយ​សារ​​ខ្លា.ច​មានការ​ភ្ញាក់ផ្អើល ទើប​ក្រុម​ជនសង្ស័យទាំង​នោះ​នាំគ្នា​​ជិះ​ម៉ូតូ​ទាំងអស់​ចាក​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង ដោយ​បន្សល់​តែ​កាំភ្លើ.ង​មួយ​ដើម​នៅ​ទីនោះ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​ខាងលើ នឹង​បាន​ដកហូត​អាវុធ​ខាងលើ យក​ទៅ​រក្សា​ទុក​ផង​ដែរ ។

តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា​ អាវុ.ធ​ខ្លី​ខាង​លើ គឺ​មិនមែន​ជា​អាវុ.ធ​ពិតប្រាកដ​ឡើយ គឺជា​កាំភ្លើ.ង​បាញ់​ហ្គា​ស ដោយ​ប្រើ​គ្រាប់កង់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ