ភ្លើងប្រចណ្ឌឡើងកប់ពពក ចាក់ប្រពន្ធខ្លួនឯង១៦កាំបិត
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែភ្លើងប្រចណ្ឌឡើងកប់ពពក ប្តីប្រពន្ធ១គូបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ករៀងៗ រហូតផ្ទុះហិ.ង្សា ដោយបុរសជាប្តីបានទាញកូនកាំបិត …
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែភ្លើងប្រចណ្ឌឡើងកប់ពពក ប្តីប្រពន្ធ១គូបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ករៀងៗ រហូតផ្ទុះហិ.ង្សា ដោយបុរសជាប្តីបានទាញកូនកាំបិត …
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែភ្លើងប្រចណ្ឌឡើងកប់ពពក ប្តីប្រពន្ធ១គូបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ករៀងៗ រហូតផ្ទុះហិង្សា ដោយបុរសជាប្តីបានទាញកូនកាំបិតចុងស្រួចចាក់ប្រហារប្រពន្ធ១៦កាំបិត បន្ទាប់មកចាក់ខ្លួនឯង៤កាំបិត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅកូនតៀមផ្ទាល់ដី ក្នុងភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពពីស្ត្រីឈ្មោះ ខឹម សឿន អាយុ៦៤ឆ្នាំ រស់នៅភូមិត្រមេងក្រោម ឃុំរូង ស្រុកមេមត់ បានឲ្យដឹងថា កូនស្រីបង្កើតរបស់គាត់ឈ្មោះ ហែម ផល្លា អាយុ២៨ឆ្នាំ បានរៀបការទៅតាមប្រពៃណីជាមួយនឹងបុរសឈ្មោះ យិន សុខឡេង អាយុ៣៣ឆ្នាំ មានទីលំនៅភូមិម៉ាស៊ីន ឃុំរូង ដោយបានរួមរស់នៅជាមួយគាត់បានជាង១ឆ្នាំ ក្រោយមកបានចាកចេញទៅរស់នៅខាងប្តី ប្រកបរបរធ្វើចម្ការដើម្បីដោះស្រាយជីវភាព ដោយរស់នៅក្នុងផ្ទះតៀមមួយផ្ទាល់ដី ។
ស្ត្រីរូបនោះបន្តឲ្យដឹងទៀតថា ចាប់តាំងពីពេលដែលកូនស្រីគាត់មានប្តីមកពុំដែលមានសុភមង្គលក្នុងទេ ដោយក្នុង១ឆ្នាំទៅ២ឆ្នាំឈ្លោះគ្នាម្តង តែមិនបានប្តឹងមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំរូងឡើយ ។ ក្នុងពេលមួយនោះគាត់បានប្រាប់ទៅកូនស្រីឈ្មោះ ផល្លា ឲ្យលែងលះប្តីទៅ មករស់ជាមួយម្តាយវិញមក ចំណែកកូនប្រសារប្រុសឈ្មោះ សុខឡេង ទុកឲ្យគេរកប្រពន្ធទៀតទៅ តែកូនស្រីបាននិយាយតបតមកគាត់ថា «ម៉ែ ! ប្រសិនបើខ្ញុំមករស់ជាមួយម៉ែវិញ ក៏នៅតែយ៉ាប់ដដែល» សុខចិត្តរួមរស់ជាមួយប្តីបន្តរហូតមកដល់សព្វថ្ងៃមានរយៈពេលប្រហែល១០ឆ្នាំហើយ ។
ប្រភពបន្តទៀតថា នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កូនស្រីត្រូវបានគេដឹកមកដល់ផ្ទះគាត់ ដោយមានស្នាមចាក់ត្រូវពោះរហូតដល់ទៅ១៦កន្លែង មានឈាមហូរពេញខ្លួនប្រាណ ចំណែកកូនប្រសារវិញក៏បានដឹកមកបន្តបន្ទាប់តាមម៉ូតូដែរ ដំបូងមិនដឹងថា រឿងហេតុកើតឡើងដោយសារអ្វីនោះទេ ក៏ប្រញាប់នាំគ្នាដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមេមត់ និងបាននាំបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតដល់ពេលដែលកូនស្រីគាត់បានដឹងខ្លួនឡើង ក៏និយាយប្រាប់ពីរឿងរ៉ាវដែលបានកើតឡើងថា ចំពោះមូលហេតុដែលរហូតឈានដល់ប្រើអំពើហិង្សានេះ គឺដោយសារតែដំបូងមានបុរសម្នាក់បានទូរស័ព្ទមកទិញឆ្នោត លុះពេលដែលប្តីឮនិយាយជាមួយនឹងបុរសផ្សេង ក៏កើតទៅជារឿងប្រចណ្ឌ ហើយបានឈ្លោះប្រកែកគ្នាទៅវិញទៅមកតឹងសរសៃករៀងៗខ្លួន ទោះបីជាប្រពន្ធខំពន្យល់ពីហេតុផលប្រាប់ប្តីយ៉ាងណា ក៏ប្តីមិនបានយល់ស្របតាមដែរ ។ ទីបំផុតប្តីបានយកកូនកាំបិតមកចាក់ប្រហារប្រពន្ធត្រូវពោះរហូតដល់ទៅ១៦កន្លែងបណ្តាលឲ្យឈាមហូរពេញខ្លួនប្រាណ ប្តីនឹកស្មានតែប្រពន្ធស្លាប់ក៏បានយកកូនកាំបិតនោះមកចាក់ត្រូវត្រង់ពោះខ្លួនឯង៤កាំបិតបណ្តាលឲ្យរងរបួសធ្ងន់ដួលដេកក្នុងផ្ទះតៀមបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ទោះបីជាក្រុមគ្រូពេទ្យបានសង្គ្រោះយ៉ាងណាក្តី បុរសជាប្តីបានស្លាប់នៅព្រឹកព្រលឹមថ្ងៃទី២៥កញ្ញាក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម និងបានដឹកត្រឡប់ទៅស្រុកមេមត់វិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីជាប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅឡើយ ដោយដាក់បញ្ជូលខ្យល់អុកស៊ីសែន ហើយគ្រូពេទ្យបានបង្ហើបប្រាប់ថាមិនសូវសង្ឃឹមទេ ។
លោក សាត លី នាយប៉ុស្តិ៍រដ្ឋបាលឃុំរូង បានប្រាប់ឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើនោះបានរៀបការជាង១០ឆ្នាំមកហើយមិនមានកូននោះទេ ហើយតែងតែមានភាពរកាំរកូសជាញឹកញាប់ ។ ចំពោះហេតុការណ៍ដែលបានកើតឡើងនៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ជាករណីអំពើហិង្សាក្នុងគ្រួសារ ដោយបុរសជាប្តីបានយកកាំបិតមកចាក់ប្រពន្ធ ហើយនឹកស្មានថាប្រពន្ធស្លាប់ ក៏បានចាក់ខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ ហើយត្រូវបានសាច់ញាតិដឹកតាមគោយន្តទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ និងបានបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តកំពង់ចាមទាំងយប់ តែបុរសជាប្តីបានស្លាប់ ៕
ចែករំលែកព័តមាននេះ