ភ្លេចខ្លួនមួយភ្លែត ឪពុកម្ដាយយាយតាយំសោកគ្រប់គ្នា
ខេត្តកណ្ដាល ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ខណៈកំពុងដើរលេងជាមួយក្មេងៗដែលជាបងប្អូនជីដូនមួយ គ្រាន់តែភ្លេចខ្លួនមួយភ្លែតស្រាប់តែឪពុកម្តាយយាយតាយំសោក…
ខេត្តកណ្ដាល ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ខណៈកំពុងដើរលេងជាមួយក្មេងៗដែលជាបងប្អូនជីដូនមួយ គ្រាន់តែភ្លេចខ្លួនមួយភ្លែតស្រាប់តែឪពុកម្តាយយាយតាយំសោក…
ខេត្តកណ្ដាល ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ខណៈកំពុងដើរលេងជាមួយក្មេងៗដែលជាបងប្អូនជីដូនមួយ គ្រាន់តែភ្លេចខ្លួនមួយភ្លែតស្រាប់តែចុះទៅលេងទឹកស្រះបណ្ដាលឲ្យលង់ស្លាប់ធ្វើឲ្យឪពុកម្តាយលោកយាយលោកតាយំសោក និងអាឡោះអាល័យក្រៃលែង ។ ឧប្បត្តិហេតុមួយនោះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្រះទឹកត្រពាំងអង្គ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ កុសល ហ៊ុយទ្រី អាយុ២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានដើរលេងជាមួយក្មេងប្រុសស្រីមួយចំនួនទៀតដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នានៅចំណុចក្បែរស្រះទឹក ចំណែកឪពុកម្ដាយ លោកតាលោកយាយរបស់ពួកគេជាប់រវល់ធ្វើការងារ ហើយលោកតាគឺជាមេភូមិខាងលើថែមទៀតផង ខណៈនោះ គ្រាន់តែភ្លេចខ្លួនបន្តិចប៉ុណ្ណោះ ស្រាប់តែក្មេងប្រុសខាងលើបានចុះទៅលេងទឹកស្រះបណ្ដាលឲ្យលង់ស្លាប់តែម្ដង ។ មួយសន្ទុះក្រោយមកទើបឪពុកម្ដាយ យាយតា នឹកឃើញកូន និងចៅប្រុស បាននាំគ្នាតាមរកក៏ប្រទះឃើញលង់ទឹកស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុក្រុមគ្រួសារបានត្រឹមយំសោកដោយក្ដីសោកស្ដាយ និងអាលោះអាល័យក្មេងប្រុសនោះប៉ុណ្ណោះ ចំណែកនគរបាលមូលដ្ឋានបានចុះទៅកាន់ទីនោះធ្វើការពិនិត្យជាក់ស្ដែង រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ