ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា​ប្រពន្ធ​ឈឺពោះ​សម្រាលកូន បើកឡានលឿនពេក​ជួប​គ្រោះ​​​តាម​ផ្លូវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរី​ទំនើប​​មួយ​គ្រឿង ​អ្នក​​បើកបរ​ប្រញាប់ ព្រោះដឹងថា​ប្រពន្ធឈឺពោះសម្រាល ក៏​បាន​រេ

រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរី​ទំនើប​​មួយ​គ្រឿង ​អ្នក​​បើកបរ​ប្រញាប់ ព្រោះដឹងថា​ប្រពន្ធឈឺពោះសម្រាល ក៏​បាន​រេ ចង្កូត​ទៅ​បុ.ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១២ ​ខែមេសា​ ឆ្នាំ​២០២២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរីទំនើប​មួយគ្រឿង​​ម៉ាក MAYBACH S400 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា​520.1314​ បើកបរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​បោះពួយ​យ៉ាង​លឿន​ ​លុះ​​មក​ដល់​ត្រង​ចំណុច​ស្តុ​ប​ព្រៃ​ទា​ ស្រាប់តែ​​រេ​ចង្កូត​ផ្នែក​ខាងឆ្វេង​ជ្រុល​ទៅ​បុ.ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​ក្បាល​នាគ​ខ្ទាត​​ចេញពី​គ្នា​ តែ​ក្បាល​នាគ​មិន​មាន​រង​ការ​ខូចខាត​អ្វី​ទេ ចំណែក​រថយន្ត​បង្ក​វិញ​​បែក​កង់​ម្ខាង​ផ្នែក​ខាង​មុខ​ខាងឆ្វេង​ ដោយ​បើកបរ​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​​អ្នកបើកបរ ​និង​អ្នក​រួម​ដំណើរ​ជាមួយ​មិនមានរងរបួស​អ្វី​ឡើយ​ ។

​តាម​ប្រភព​​​ដដែល​បានបន្ត​ថា បន្ទាប់​មក​​អ្នកបើកបរ​​រថយន្ត​បាន​ហៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​អោយ​ជួយ​នាំ​គ្នា​មក​លើក​ក្បាល​នាគ​បំរុង​យក​ទៅ​ដាក់​កន្លែង​ដើម​វិញ​ដែរ ​តែ​លើក​មិន​រួច ​ដោយសារ​វា​ធ្ងន់​ពេក បងប្អូន​ប្រជាពលរដ្ឋ​ក៏​ត្រឡប់​ទៅ​វិញ​អស់​ទៅ​ ។ ភ្លាម​ៗ​នោះ​ដែរ​ក៏​មានកំ​លាំង​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ចោម​ចៅ​៣​បាន​ចុះ​ទៅ​ដល់កន្លែងកើតហេតុ ​ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​តាម​ប្រភព​ព័ត៌មាន​មួយទៀត​បញ្ជាក់​ប្រាប់​ថា រថយន្ត​បង្ក​ខាងលើ​ដោយសារ​​អ្នកបើកបរ​​ប្រញាប់​ ព្រោះ​ដឹង​ថា​ប្រពន្ធ​ឈឺពោះ​គ្រប់​ខែ ដឹក​​យក​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ ទើប​បើកបរ​លឿន​ហើយ​ក៏​រេ​ចង្កូត​ទៅ​បុ.ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ គេ​ឃើញ​ផ្នែក​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​បាន​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​ក្បាល​នាគ​ដាក់​ចូល​កន្លែង​ដើម​វិញ​ ចំណែក​រថយន្ត​បង្ក​វិញ​ត្រូវ​បាន​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ