ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​រមែង​សោយ​នូវ​សម្បត្តិ​១០​យ៉ាងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ជន​ទាំងឡាយ​ណាមួយ​បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ទីរឭក ជន​ទាំងនោះ​នឹង​មិន​ទៅ​កាន់​អបាយភូមិ​ឡើយ លុះ​លះបង់​រាង​កាយ ជា​របស់​មនុស្ស​ហើយនឹង​ទៅ​កាន់​ទេវនិកាយ​សោយ​នូវ​សម្បត្តិ​ទិព្វ​ដប់​យ៉ាង កើត​មាន​ប្រាកដ​ដល់​ទេវតា​ទាំងឡាយ​នោះ ។ មាន​សេចក្តី​ដំណាល​ថា សម័យមួយ​សក្កទេវរាជ ព្រមទាំង​ទេវតា​៨…

រាជធានី​ភ្នំពេញ ៖​ជន​ទាំងឡាយ​ណាមួយ​បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ទីរឭក ជន​ទាំងនោះ​នឹង​មិន​ទៅ​កាន់​អបាយភូមិ​ឡើយ លុះ​លះបង់​រាង​កាយ ជា​របស់​មនុស្ស​ហើយនឹង​ទៅ​កាន់​ទេវនិកាយ​សោយ​នូវ​សម្បត្តិ​ទិព្វ​ដប់​យ៉ាង កើត​មាន​ប្រាកដ​ដល់​ទេវតា​ទាំងឡាយ​នោះ ។

មាន​សេចក្តី​ដំណាល​ថា សម័យមួយ​សក្កទេវរាជ ព្រមទាំង​ទេវតា​៨ ម៉ឺន​អង្គ ចូល​ទៅ​រក​ព្រះ​មោ​គ្គ​លា្ល​ន​ដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ហើយ​ឋិត​នៅ​ក្នុង​ទី​ដ៏​សមគួរ ។

លុះ​សក្កទេវរាជ​ឋិត​នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​បាន​ពោល​ដូច្នេះ​ថា បពិត្រ​សក្កទេវរាជ ការ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ប្រពៃ​ពេក​ណាស់ ។ បពិត្រ​សក្ក​ទេ​រាជ ពួក​សត្វ​ខ្លះ​ក្នុង​លោក​នេះ ព្រោះហេតុតែ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង លុះ​បែកធ្លាយ​រាង​កាយ​ទៅ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​យ៉ាង​នេះឯង ។

សត្វ​ទាំងនោះ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ដោយ​ឋាន​:​ទាំង​១០​យ៉ាងនេះ គឺ​អាយុ​ជា​ទិព្វ​១, ពណ៌​សម្បុរ​ជា​ទិព្វ​១, សេចក្តីសុខ​ជា​ទិព្វ​១, យស​ជា​ទិព្វ​១, អធិបតី​ជា​ទិព្វ​១, រូប​ជា​ទិព្វ​១, សំឡេង​ជា​ទិព្វ​១, ក្លិន​ជា​ទិព្វ​១, រស​ជា​ទិព្វ​១ និង​សម្ផស្ស​ជា​ទិព្វ​១ ។

រីឯ​សត្វ​ដែល​ដល់​នូវ​ព្រះធម៌ និង​ព្រះសង្ឃ ជាទី​ពឹង​ទីរលឹក​ក៏​មាន​ន័យ​ដូច​គ្នា​នេះ​ដែរ មាន​ន័យ​ថា សត្វ​ទាំងឡាយ​នោះ​ក៏​រមែង​បាន​ទៅ​កាន់​សុគតិភព​ទេវលោក សោយ​នូវ​ទិព្វ​សម្បត្តិ​ទាំង​ដប់​យ៉ាងនេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ