ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ស្នើ​បណ្តា​ប្រទេស​លើ​ពិភពលោក​ជំរុញ​ការ​ចាក់​បង្ការ​ជំងឺ​កូ​វី​ដ​ក្នុង​សហគមន៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​បណ្តា​ប្រទេស​លើ​ពិភពលោក​ជំរុញ​នឹង​ព​ន្លឿ​ន​ការ​ចាក់​សាំង​បង្ការ​ជំងឺ​កូ​វី​ដ​ក្នុង​សហគមន៍ ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង ក្នុង​ពិធី​ទទួល​នឹង​ប្រគល់​វ៉ាក់សាំង​ចំនួន​៣២៥០០​ដូ​ស ពី​រដ្ឋាភិបាល​ឥណ្ឌា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​បណ្តា​ប្រទេស​លើ​ពិភពលោក​ជំរុញ​នឹង​ព​ន្លឿ​ន​ការ​ចាក់​សាំង​បង្ការ​ជំងឺ​កូ​វី​ដ​ក្នុង​សហគមន៍ ។

ការ​ស្នើ​នេះ​ធ្វើ​ឡើង ក្នុង​ពិធី​ទទួល​នឹង​ប្រគល់​វ៉ាក់សាំង​ចំនួន​៣២៥០០​ដូ​ស ពី​រដ្ឋាភិបាល​ឥណ្ឌា នា​ព្រឹក​ថ្ងៃ​ទី​១២ មេ​សា នៅ​វិមាន​សន្តិភាព ។

សម្តេច​បាន​លើក​ឡើង​ថា​៖«​កម្ពុជា សូម​លើកទឹកចិត្ត​ឱ្យ​ការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​បង្កើត​ភាព​សុំា​សហគមន៍ ដែល​ជា​វិធានការ​ឆ្លើយ​តប​ដ៏​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​បំផុត » ។

សម្តេច​បន្ត​ថា ជាមួយ​ស្មារតី​បុ​រេ​សកម្ម និង​កិច្ច​ខិតខំ​ខ្នះខ្នែង​ក្នុង​ការ​ស្វែងរក​វ៉ាក់សាំង និង​ការ​បើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១, កម្ពុជា​អាច​សម្រេច​បាន​នូវ​ភាព​សុំា​សហគមន៍​ពេញលេញ ក្នុង​រយៈពេល​ត្រឹម​ប្រមាណ​៨​ខែ​ប៉ុណ្ណោះ ។

សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​អនុញ្ញាត​ឱ្យ​កម្ពុជា បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ និង​អាច​រក្សា​ដំណើរការ សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ជា​ប្រក្រតី​រហូត​មក​ទល់​ពេល​នេះ ទោះបីជា​មានការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង (Omicron) ដែល​បាន​ចម្លង​ចូល​ទៅ​ក្នុង​សហគមន៍​កម្ពុជា​នៅ​ដើមឆ្នាំ​២០២២ នេះ​ក៏​ដោយ ។

ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ប្រកបដោយ​ភាពរឹងមាំ និង​សុវត្ថិភាព ។

ជា​លទ្ធផល នា​ពេល​ថ្មី​ៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ក្នុង​អត្រា ៥,៣% នៅ​ក្នុង​ឆ្នាំ​២០២២ និង​៦,៥% នៅ​ក្នុង​ឆ្នាំ​២០២៣ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្នុង​នាម​ប្រជាជន និង រាជរដ្ឋាភិបាល​កម្ពុជា​,​ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​គុណ​ដល់​សាធារណរដ្ឋ​ឥណ្ឌា ដែល​ជា​មិត្ត​យល់ចិត្ត​ថ្លើម​របស់​កម្ពុជា ។

វត្តមាន​របស់​ឥណ្ឌា តាំងពី​ឆ្នាំ​១៩៨១ ក្រោយ​ការ​បិទ​បញ្ចប់​របប​ខ្មែរ ក្រហម​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ស្ដារ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ តាម​រយៈ​ជំនួយ​មនុស្សធម៌​, ការ​ជួយ​គាំទ្រ​វិស័យ​ពាណិជ្ជកម្ម និង​វប្បធម៌ និង​ការ​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​ជាដើម​ទាំង​ក្នុង​ក្រប ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ។

ជា​លទ្ធផល ទំនាក់ទំនង​ក្នុង​បរិការណ៍​ដែល​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ថមថយ និង​ជា​រួម​ដោយ​យើង​បាន​គ្រប់​គ្រង់​ស្ថានការណ៍​នៃ​ការ​ឆ្លង​រាលដាល​បាន​យ៉ាង​ល្អ​ប្រសើរ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​មានការ​ពង្រឹង​ចំណងមិត្តភាព​, ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ការ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា និង​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ចតុ​ភាគី ជា​ពិសេស​រវាង​កម្ពុជា​-​ឥណ្ឌា ពាក់ព័ន្ធ​ពាណិជ្ជកម្ម​, ការ​វិនិយោគ​, បច្ចេកវិទ្យា​ព័ត៌មាន​, ការ​បន្ធូរបន្ថយ លក្ខខណ្ឌ​ធ្វើ​ដំណើរ និង​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ។

សម្តេច​ក៏​ក្រើនរំលឹក​ដល់​ប្រជាជន​កម្ពុជា ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ជា​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៅ​ថ្ងៃ​ទី​១៤, ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ