ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​អា​យុ១១៨ឆ្នាំ​ បា​ន​ទទួលការ​ចាក់​វ៉ា​ក់​សាំ​ង​បង្កា​រជំងឺ​កូ​វីដ១៩

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖​ក្រោយពី​ទទួល​ព័ត៌មា​ន​ថា មាន​លោកយាយ​ម្នាក់​អាយុ១១៨ឆ្នាំ នៅ​ខេត្ត​ឧត្តរមានជ័​យ ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩…

ខេត្តមណ្ឌលគិរី​ ៖​ក្រោយពី​ទទួល​ព័ត៌មា​ន​ថា មាន​លោកយាយ​ម្នាក់​អាយុ១១៨ឆ្នាំ នៅ​ខេត្ត​ឧត្តរមានជ័​យ ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) បាន​ចាត់​ចែង​ធ្វេី​ការស្វែងរក​លោកយាយ​នៅ​ខេត្ត​ឧត្តរ​មានជ័យ តែ​មាន​ព័ត៌មាន​ថា លោក​យាយ​ធ្វេី​ដំ​ណេីរ​ទៅ​រស់នៅ​ខេត្តក្រ​ចេះ ហេី​យក៏​តាម​ស្វែងរក​លោក​យាយ​បន្ត​ទៀត ទី​បញ្ចប់ ក្រុម​គ្រូពេទ្យ​ខេត្តក្រចេះ បាន​រក​គា​ត់​ឃេី​ញនៅ​កោះញែក ខេត្តមណ្ឌលគីរី ដោយ​លោកយាយ​បាន​ទៅ​រស់នៅ​ជាមួយ​កូន​ទីនោះ ។

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ក្រុម​គ្រូពេទ្យ​ខេត្តមណ្ឌលគីរី ក៏បាន​ស្ពាយ​យក​វ៉ាក់សាំង​កូ​វីដ-១៩ ទៅ​ចាក់​ជូន​លោកយាយ​តាមបំណង​ប្រាថ្នា​របស់​លោកយាយ​រួច​រាល់​ហេី​យ​ដែរ​។ លោកជំទាវ​រដ្ឋលេខាធិការ​សូម​សំដែង​អំណរ​សាទរ​ជូន​លោកយាយ និង​សូម​គោរព​ជូនពរ​លោកយាយ សូម​លោកយាយ​មាន​សុខភាព​ល្អ ទទួល​បាន​ពរជ័យ​សិរី​សួស្តី សេចក្តី​សុ​ខ​ចម្រេី​ន ពី​ទេវ​ត្តា​ឆ្នាំ​ថ្មី និង​ចៀស​ផុត​ពី​ជំងឺ​ដង្កា​ត់​ផ្សេង​ៗ ជាពិសេស​ចៀស​ផុត​ពី​ជំងឺ​កូ​វីដ-១៩​។

លោកជំទាវ ឱ វណ្ណ​ឌីន ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត និង​សូម​សំដែង​នូវ​ការ​កោត​សរ​សេីរ​ដល់​ក្រុម​គ្រូពេទ្យ​ទាំង​នៅ​ខេត្ត​ឧត្តរមានជ័យ ខេត្តក្រចេះ និង​ខេត្តមណ្ឌលគីរី ដែល​បាន​ខិតខំ​ស្វែងរក​លោក​យាយ​​បាន​ឃេីញ ហេីយ​ផ្តល់​វ៉ាក់សាំង​កូ​វីដ-១៩ ជូន​គាត់​បាន​រួចរាល់​។ សូម​ក្រុម​គ្រូពេទ្យ​ទាំងអស់​ទទួល​បាន​នូវ​ពុទ្ធិ​ពរ​ទាំង៥ប្រការ​គឺ​អាយុ វណ្ណ: សុខ: ពល: និង​បដិ​ភាន: កុំបី​ឃ្លៀង​ឃ្លា​ត​ឡេីយ​ ៕

អត្ថបទសរសេរ ដោយ