ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​ប្រថុយ !!

7 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃមុន​នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ចំពោះ​មុខ​មហាជន ដោយ​និយាយ​ពិត និយាយ​ត្រង់​…​និយាយ​ចំ​ៗតែ​ម្តង​…​អត់​មាន​បណ្តាក់​មាត់​បន្តិច​ទេ​..

ប៉ុន្មាន​ថ្ងៃមុន​នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ចំពោះ​មុខ​មហាជន ដោយ​និយាយ​ពិត និយាយ​ត្រង់​…​និយាយ​ចំ​ៗតែ​ម្តង​…​អត់​មាន​បណ្តាក់​មាត់​បន្តិច​ទេ​…​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​ធ្វើ​មហា​បាតុកម្មដើម្បី​ដុត​កម្លោច​សង្គម ដែលកំពុង​មាន​សន្តិភាព និង​ការអភិវឌ្ឍ ។

លោក​អភិបាល​ថ្លែង​ខ្លាំង​ៗ​ថា លោក កឹ​ម សុខា មានរឿងស្រី​ញី​…​មេដឹកនាំ​គណបក្ស​គិតតែ​ពី​ស្រី​ញី អូន​បងគ្រប់​ទិស​បែបនេះ ធ្វើ​មេដឹកនាំ​ម៉េច​ទៅ ?

រឿង​សញ្ចារ​កម្ម​បែប​នេះ ត្រូវ​តុលាការ​កាត់ទោស​…​បែរជាមក​ប្រកាស​ចង់​ធ្វើ​មហា​បា​តុកម្ម​ឱ្យ​គាំទ្រ​ខ្លួន​ទៅ​វិញ​…​។

លោក​អភិបាល​ថ្លែង​មាន​ន័យ​ជ្រាលជ្រៅ ដែល​ជា​បទ​ពិសោធន៍​មួយ​ថា កន្លង​មក​គេ​បាន​បញ្ឆេះ​ឱ្យ​ក្លាយជា​អគ្គិភ័យ​…​ប៉ុន្តែ​គេ​អត់​មាន​លទ្ធភាព​ពន្លត់​ទេ​…​គេ​មាន​បំណង​ធ្វើ​មហា​បាតុកម្ម ដើម្បី​ផ្លាស់​ប្តូរ​សង្គម ។​ល​។

លោក​អភិបាល​រាជធានី​ថ្លែង​បញ្ជាក់​ច្បាស់​បែប​នេះ​ហើយ​…​មហាជន​គិត​ថា រាជធានី​ភ្នំពេញ​ប្រាកដជា​គ្មាន​មហា​បាតុកម្ម​ស្អី​ហ្នុ​ង​កើត​មាន​ជា​ដាច់ខាត​…​បើ​ហ៊ាន​ថ្លើមធំ ឬ​ថ្លើមពាសមេឃ​កើត​មាន​មែន​…​ពិតជា​ត្រូវ​ព្រនង់​ហើយ​…​ត្រូវ​ព្រនង់​មុនគេ គឺ​មេខ្លោង​យ៉ាង​ពិតប្រាកដ​…

ចាប់​ពស់ គេ​មិន​ចាប់​កន្ទុយ​…​មិន​ចាប់ខ្លួន​ទេ​…​ចាប់​មុនគេ​ក្បាល​ពស់​តែ​ម្តង​…
បើ​មិន​ខ្លាច​ទេ​…​សាកមើល ! ប៉ុន្តែ​សូមកុំ​ប្រថុយ !!
             អា​ឡេវ