ខេត្តស្វាយរៀង ៖ បុរសជាជាងគំនូរម្នាក់ ចាប់ក្មេងស្រីអាយុ៧ឆ្នាំរំលោភជាបន្តបន្ទាប់រហូតដល់ទៅ៣នាក់ឯណោះ ហើយក្នុងចំណោមម្នាក់ បានរងរបួសលើប្រដាប់ភេទហូរឈាមឈឺចុកចាប់ខ្លាំង ដោយទ្រាំលែងបាន ទើបនាងប្រាប់ឪពុកម្តាយប្តឹងសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ។
ជនសង្ស័យឈ្មោះពេជ សាធឿន អាយុ៤៩ឆ្នាំ ជាជាងគំនូរគូររូបព្រះបទនៅតាមព្រះវិហារវត្ត មានទីលំនៅក្រុងស្វាយរៀង ។ ជនសង្ស័យ ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់អាយុ០៧ឆ្នាំម្នាក់ ខណៈឪពុកម្តាយក្មេងស្រីមិននៅផ្ទះ (ទុកកូនចាំផ្ទះម្នាក់ឯង) ត្រូវជននេះ បានចូលទៅចាប់រំលោភតែម្តង ។
បើតាមអ្នកភូមិបានបង្ហើបថា ជននេះបានចាប់ក្មេងស្រីរងគ្រោះរំលោភ១២ដងមកហើយ នៅពេលណាឪពុកក្មេងរងគ្រោះចេញពីផ្ទះទៅទទួលម្តាយពីរោងចក្រ ក៏ប៉ុន្តែជនរងគ្រោះ ត្រូវជនកំណាចនេះគំរាមសម្លាប់ ទើបក្មេងស្រីមិនហ៊ានប្រាប់ឪពុកម្តាយ ។ រីឯឪពុកម្តាយរវល់តែទៅធ្វើការ ក៏មិនបានសង្កេតមើលកូន តែដោយនាងមានការឈឺចុកចាប់ស៊ូទ្រាំម្នាក់ឯង រហូតដល់ថ្ងៃទី២២ កញ្ញា នេះ ទើបនិយាយប្រាប់ឪពុកម្តាយថា កាលពីថ្ងៃទី២១ កញ្ញា ២០១៦ វេលាម៉ោង១២អធ្រាត្រ បុរសឈ្មោះពេជ សាធឿន ដែលនៅផ្ទះក្នុងភូមិក្បែគ្នា បានចាប់រំលោភកូនយ៉ាងឃោរឃៅព្រៃផ្សៃ និងគំរាមថា បើប្រាប់ឪម៉ែគេនឹងសម្លាប់ចោល ។
ខណៈនោះ ស្ត្រីជាម្តាយក៏រត់មកប្តឹងសមត្ថកិច្ឱ្យជួយអន្តរាគមន៍តែម្តង ក៏បែកធ្លាយថា មានចាប់រំលោភក្មេងស្រីអាយុ៧ ទៅ៨ឆ្នាំចំនួន២នាក់ផ្សេងទៀត នៅក្នុងភូមិ ហើយបានសំឡុតថា បើហ៊ានប្រាប់ម៉ែឪ គឺសម្លាប់ចោលទើបក្មេងភ័យខ្លាចមិនហ៊ាននិយាយ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះពេជ សាធឿន បានឆ្លើយសារភាពថា ខ្លួនបានផឹកស្រាស្រវឹង ឆ្លៀតពេលឪពុកម្ដាយ នាងមិននៅ ខ្លួនក៏ចាប់រំលោភនាងពិតប្រាកដមែន តែមិនបានដល់ស៊ីជំរៅទេ ។
បើតាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិបានបង្ហើបថា ជននេះមានតណ្ហាក្រាស់ណាស់ សង្ស័យប្រព្រឹត្តរឿងអស្រូវលូកលាន់កូនស្រី
(កូនចុង) ឬសង្ស័យចាប់រំលោភ ធ្វើឲ្យកូនស្រីមានវិបត្តិចង.កធ្វើអត្តឃាតស្លាប់ ដោយមិនដឹងពីមូលហេតុ ។ ផ្អែកលើចម្លើយសារភាពពីជនសង្ស័យ និងការឆ្លើយបំភ្លឺពីកុមារីរងគ្រោះ និងការឆ្លើយបំភ្លឺពីអាណាព្យាបាល សមត្ថកិច្ចឃាត់ខ្លួនឈ្មោះពេជ សាធឿន
កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។
ចែករំលែកព័តមាននេះ