ខេត្តបន្ទាយមានជ័យ ៖ រថយន្តឡិចស៊ីសRX.330មួយគ្រឿងបើកបុ.កអ្នកជិះម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់.ស្រាល២នាក់ កើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិ.១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តឡិចស៊ីសRX.330ពាក់ ស្លាកលេខភ្នំពេញ2AG.1141 ជិះលក្ខណៈគ្រួសារ៤ ទៅ៥នាក់ បានបើកពីក្រុងប៉ោយប៉ែត ក្នុងទិសដៅទៅកាន់រាជធានីភ្នំពេញ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅលិចទៅកើតក្នុងល្បឿនលឿន ទំនងឡើងវ៉ារថយន្តពីមុខស្របទិសគ្នាទៅបុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមបន្ទាយមាជ័យ1T.3752 បើកបរបញ្ច្រាសទិសគ្នាពីកើតមកលិចបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូបាក់ជើងដៃទាំងសងខាង និងស្លា.ប់ភ្លាមៗ និងអ្នករួមដំណើរក្នុងរថយន្តរបួសធ្ងន់.ស្រាល២នាក់ រថយន្តបង្កខ្ទិចផ្នែកខាងមុខទាំងស្រុង ។

មន្ត្រីការិយាល័យនគរបាលខេត្តបន្ទាយមានជ័យ បានចុះជួយអន្តរាគមន៍វាស់វែងពិនិត្យបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តឡិចស៊ីសដែលបើកបរក្នុងល្បឿនលឿនឡើងវ៉ាគ្មានការប្រុងប្រយ័ត្ន ។


ចែករំលែកព័តមាននេះ