ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​ជាង​7​ម៉ឺន​ក្បាល​ចុះ​រក​ចំណីតាម​វាលស្រែ​គួរ​ឱ្យ​ចង់​គយគន់

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ដងផ្លូវ​ពី​តំបន់​អ្នក​លឿង​ទៅ​កាន់​ទីរួមខេត្ត​ព្រៃវែង ពិតជា​បានឃើញ ទស្សនី​ភាព​ថ្មី​គួរ​ឱ្យ​ចង់​ទស្សនា គឺ​សត្វ​ស្លាប​ប្រភេទ​ននាល​ខ្យង ក្រៀល​ខ្យង កុក ទុង

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ដងផ្លូវ​ពី​តំបន់​អ្នក​លឿង​ទៅ​កាន់​ទីរួមខេត្ត​ព្រៃវែង ពិតជា​បានឃើញ ទស្សនី​ភាព​ថ្មី​គួរ​ឱ្យ​ចង់​ទស្សនា គឺ​សត្វ​ស្លាប​ប្រភេទ​ននាល​ខ្យង ក្រៀល​ខ្យង កុក ទុង រាប់​ម៉ឺន​ក្បាល​ចុះ​រក​ចំណី​កណ្ដាល​វាលស្រែ​។ សត្វ​ស្លាប​ទាំងនោះ​រក​ចាប់​ចំណី ក្នុងភូមិ​បា​បោង ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង មាន​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ​ពី​មណ្ឌល​អភិរក្ស ធនធានធម្មជាតិ​បឹង​ស្នេហ៍​ព្រៃ​ព័ន្ធ​តា​ឡី ។

សត្វ​ស្លាប​ទាំងនោះ​តែងតែ​ហោះហើរ​ជា​ហ្វូង​ច្រើន​ដេរដាស​កាត់​តាម​វាលស្រែ​របស់​កសិករ ខណៈ​កំពុង​ភ្ជួរ​រាស់​ដក​ស្ទូង​ក្នុង​រដូវវស្សា ។ អ្នក​ធ្វើ​ដំណើរ​តែងតែ​ឈប់ ឬ​បង្អន់​ម៉ូតូ រថយន្ត មើល​សត្វ​ស្លាប​ទាំងនោះ ។ អ្នកខ្លះ​ឈប់​ថតរូប​ភាព​ដ៏​កម្រ​បានឃើញ​នោះ ។

លោក​ប៉ាន យ​ន មន្ត្រី​អង្គការ WOMEN នៅ​មណ្ឌល​អភិរក្ស​ធនធានធម្មជាតិ និង​ទេសចរណ៍​បឹង​ស្នេហ៍​ព្រៃ​ព័ន្ធ​តា​ឡី ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បឹង​ដែល​អង្គការ​លោក​កំពុង​អភិរក្ស​មាន​ទំ​ហ​៨០​ហិ​កតា​មាន​អ្នក​ប្រចាំការ​៥​នាក់ ។ អ្នក​ប្រចាំការ​ទាំងនោះ​ជា​រៀងរាល់ថ្ងៃ តែងតែ​ល្បាត​ជា​ប្រចាំ​ទាំង​ពេល​ថ្ងៃ ទាំង​ពេល​យប់ ទោះបីជា​មាន​ភ្លៀង ផ្គរ​ក្តី ។ ក្រុម​ប្រចាំការ​សហការ​ជាមួយ​សមត្ថកិច្ច​ត្រួតពិនិត្យ ពិសេស​ខណៈ​ពេល​មេឃ​កំពុង​មាន​ភ្លៀង​ជា​ឱកាស​ដែល​ជនល្មើស​លួច​ទាក់​ចាប់​សត្វ និង​នេសាទ ។ កាលពី​ឆ្នាំ​២០១៤​បាន​ឃាត់ខ្លួន​អ្នក​ដើរ​វាយ​សត្វ និង​ចាប់​ពស់​នាំ​យក​ទៅ​អប់រំ​ណែនាំ​ឱ្យ​យល់​ពី​ច្បាប់​ដែន​អភិរក្ស ។ ចាប់ពី​ឆ្នាំ​២០១៥​រហូត​មក​ដល់​ឆ្នាំ​២០១៦​នេះ​មិន​មាន​បទល្មើស​ចាប់​សត្វ ឬ​នេសាទ​ត្រី​ឡើយ ។

លោក​ប៉ាន់ យ​ន ឱ្យ​ដឹង​ថា ការ​អភិរក្ស​សត្វ​ស្លាប​កន្លង​មក​របស់​អង្គការ​លោក​មាន​ដូច​ជា សត្វ​ក្រៀល​ខ្យង ននាល​ខ្យង កុក ទុង  ទា​ទឹក និង​លលក​ជាដើម ។ សរុប​ទាំងអស់​មាន​សត្វ​ស្លាប​ជាង​២​ម៉ឺន​ក្បាល ហើយ​បើ​សរុប​ទាំង​សត្វ​ស្លាប​ប​ម្លា​ស់​ទី​ទៅ​កាន់​បឹង​ស្នេហ៍​ផង គឺ​មាន​ចំនួន​មិន​ក្រោម​ពី​១០​ម៉ឺន​ក្បាល​ទេ ។

លោក​ប៉ាន យ​ន​ថ្លែង​ថា «​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់បឹង​អភិរក្ស​ឱ្យ​ចូលរួម​សហការ​ជាមួយ​អង្គការ WOMEN ដើម្បី​រក្សា​ការពារ​សត្វព្រៃ​របស់​យើង​ឱ្យ​នៅ​គង់វង្ស​យូរអង្វែង​រស់នៅ​តកូនតចៅ​ប្រែក្លាយ​តំបន់​បឹង​ស្នេហ៍​នេះ​ឱ្យទៅ​ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​កម្សាន្ត ។ បើ​មាន​ទេសចរ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​មុខរបរ​រកស៊ី​លក់ដូរ លើកកម្ពស់​ជីវភាព បង្កើន​សេដ្ឋកិច្ច​គ្រួសារ កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង »  ៕