ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិអ្វី? តា៧៣ឆ្នាំចង.កបញ្ចប់ជីវិត

8 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​ករណី​ចង.ក​សម្លា.ប់​ខ្លួន​ បង្កឱ្យ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​០២ និង១៥​នាទី​​រសៀល​​ថ្ងៃ​ទី​២១​ កញ្ញា ​ត្រង់​ចំណុច​រោង​​ចំបើង ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ក្នុង​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។

ខេត្តកណ្ដាល​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​ករណី​ចង.ក​សម្លាប់​ខ្លួន​ បង្កឱ្យ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​០២ និង១៥​នាទី​​រសៀល​​ថ្ងៃ​ទី​២១​ កញ្ញា ​ត្រង់​ចំណុច​រោង​​ចំបើង ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ក្នុង​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។

​​បុរសចំណាស់​ជន​​រង​គ្រោះ​ឈ្មោះ​កង លន់ ​​អាយុ​៧៣​ឆ្នាំ ជា​ក​សិ​ករ ​មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ​ប្រភពបន្តថា ​​មុន​ពេល​ភ្ញាក់​ផ្អើ​លនោះ ស្ត្រី​ឈ្មោះ​រី សំបូរ ​អាយុ​៤០​ឆ្នាំ ដែល​ត្រូវជា​កូនប្រសា​​របស់​ជន​រង​គ្រោះ​ បាន​ដើរទៅ​យក​ចំបើង​ឱ្យ​​គោ​ស៊ី​​នៅ​រោង​​ខាងក្រោយ​ផ្ទះ​ ក៏ស្រាប់តែ​ប្រទះ​ឃើញ​​ឪពុកក្មេក (ជនរងគ្រោះ) ចង.ក​​ស្លាប់ទៅហើយ ។

ពេល​នោះ​ គាត់​បានរត់​​មក​ប្រាប់​បងប្អូន​ ក៏ផ្អើល​ឆោឡោ​ រួច​ហើយ​បាន​រាយការណ៍​មក​ប៉ុស្តិ៍ ​ដើម្បី​​ចុះ​​ពិនិត្យ​សាក​​សព​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ជន​រង​គ្រោះ​ពិតជា​​ស្លាប់​ដោយសារ​ចង.ក​ពិតប្រាកដ​មែន ។ តែចំពោះ​មូលហេតុច្បាស់​យ៉ាងណានោះ ​​មិនទាន់ដឹងនៅឡើយ​ទេ ។