ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក(ព្រះថោង​នាងនាគ)ដំឡើង​​ដា​ក់​លើ​បល័ង្គ​​រួច​រាល់នាព្រឹកនេះ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃនប់ ៖ បើមិនមានការ​​ប្រែប្រួលទេនោះ​ ក្នុងពិធី​​អភិសេក​រូបសំណាក(ព្រះថោង​នាងនាគ)នឹងប្រារព្ធធ្វើ​នៅ​ថ្ងៃ​​វរ​ឡើង​ស័ក​​​ចូល​ឆ្នាំ​ប្រពៃណីជាតិខ្មែរ​ ​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេចអគ្គមហាសេនា​​តេជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី…

ស្រុក​ព្រៃនប់ ៖ បើមិនមានការ​​ប្រែប្រួលទេនោះ​ ក្នុងពិធី​​អភិសេក​រូបសំណាក(ព្រះថោង​នាងនាគ)នឹងប្រារព្ធធ្វើ​នៅ​ថ្ងៃ​​វរ​ឡើង​ស័ក​​​ចូល​ឆ្នាំ​ប្រពៃណីជាតិខ្មែរ​ ​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេចអគ្គមហាសេនា​​តេជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ។

ជាក់ស្តែង នាព្រឹក​ថ្ងៃទី០៩ មេសា ២០២២ នេះផងដែ​ ក្រុម​កា​រងារ​បាន​ដំឡើង​លើក​ដា​ក់​លើ​បល័ង្គ​​រួចហើយ ដោយ​ក្រុម​​ការងារបាន​​ធ្វើ​ទាំងយប់​មិន​សម្រាកនោះទេ ដើម្បី​សម្រុក​អោយ​រួចរាល់​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ខាងមុខ​នេះ ។

បើ​តាម​ក្រុម​កា​ងារ​បាន​ប្រាប់កោះសន្តិភាព​​ថា ​រួប​បដិមាបាន​លើ​ដា​ក់​បាល័​ង្គទាំ​ង២មែន ប៉ុន្តែ​​មិនទាន់​រួចរាល់​ជា​ផ្លូវការ​នៅឡើយដោត​ក្រុម​ការងារ​កំពុង​រួសរាន់​ចាក់​គ្រៀក​​ទប់​លំនឹង​រូបទាំង២ ។

សូមបញ្ជាក់​ថា ​រូបសំណាកបដិមា«ព្រះថោង​នាងនាគ» សាងសង់​ពី​ស្ពាន់​មាន​ទម្ងន់​៦០​តោន មាន​កម្ពស់​២១​ម៉ែត្រ ចាប់ពី​ព្រះបាទ​រហូត​ដល់​ម្កុដ នឹង​ដាក់​តាំង​តម្កល់​លើ​ប​ល្ល័​ង្គ​កម្ពស់៦,៣៤​ម៉ែត្រ មានអង្កត់ផ្ចិត៩៩​ម៉ែត្រ ដោយ​ដាក់​តាំង​បែរ​ព្រះ​ភក្ត្រ​ ឆ្ពោះទៅ​សមុទ្រ​រាម តាម​ទម្រង់​ «​ព្រះថោង​តោង​ស្បៃ​»ទ្រង់​ដំណើរ​យាង​ទៅ​ជួប​ព្រះ​មាតាបិតា​នៅ​ឋាន​ភុជង្គនាគ ជា​និម្មិតរូប​នៃ​ការ​កកើត​ទឹកដីវប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ជា​រូប​បដិមា​ធ្វើ​ពី​ស្ពាន់​ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។​

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ