សោកនាដកម្មក្រឡាប់រថយន្តតួរីសមកពីថៃ
ខេត្តបន្ទាយមានជ័យ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡប់រថយន្តតួរីសនៅខេត្តប្រជីនបូរី ខណៈធ្វើដំណើរវិលត្រឡប់ពីទិញអីវ៉ាន់នៅក្រុងបាងកក …
ខេត្តបន្ទាយមានជ័យ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡប់រថយន្តតួរីសនៅខេត្តប្រជីនបូរី ខណៈធ្វើដំណើរវិលត្រឡប់ពីទិញអីវ៉ាន់នៅក្រុងបាងកក …
ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពលរដ្ឋខ្មែរ២នាក់បានស្លាប់ និង៤នាក់រងរបួសស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡប់រថយន្តតួរីសនៅខេត្តប្រជីនបូរី ខណៈធ្វើដំណើរវិលត្រឡប់ពីទិញអីវ៉ាន់នៅក្រុងបាងកក ។
ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់ គឺស្រីទាំង២នាក់ តែស្គាល់អត្តសញ្ញាណតែម្នាក់ គឺឈ្មោះម៉ៅ ម៉ូលិកា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិជំទាវឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នករងរបួស៤នាក់ ១-ឈ្មោះរឹទ្ធ សុលាភ ភេទប្រុស អាយុ២៤ឆ្នាំ (ស្រាល) មានទីលំនៅភូមិមណ្ឌល សង្កាត់ស្វាយដង្គុំ ក្រុងនិងខេត្តសៀមរាប, ២-ឈ្មោះសុង ពិសី ភេទស្រី អាយុ២១ឆ្នាំ (ស្រាល) មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ខេត្តសៀមរាប, ៣-ឈ្មោះកេត គន្ធា ភេទស្រី អាយុ២២ឆ្នាំ(ស្រាល) មានទីលំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៤-ឈ្មោះជា ស៊ុយលី ភេទស្រី អាយុ២១ឆ្នាំ(ស្រាល) មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប ។
ប្រភពប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្តបែកកង់ រួចរេចង្កូតធ្លាក់ស្នាមភ្លោះ ដែលក្នុងរថយន្តរងគ្រោះ មានមនុស្ស៩នាក់ រួមទាំងអ្នកបើកបរ (ជារថយន្តប្រភេទតួរីស១២កៅអីពណ៌.ស) ។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងសមត្ថកិច្ចប្រចាំនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា ករណីខាងលើ ពិតជាកើតមានមែន ។ មន្ត្រីនិងសមត្ថកិច្ចខាងលើបន្តថាអ្នករបួស៤នាក់ បានឆ្លងព្រំដែនអន្តរជាតិប៉ោយប៉ែតមកដល់កម្ពុជាហើយ កាលពីវេលាម៉ោងជាង១ទៀបភ្លឺព្រឹកថ្ងៃទី21 កញ្ញា នេះ ។សពស្ត្រីខាងលើត្រូវបានភាគីថៃដឹកបញ្ជូនប្រគល់សាច់ញាតិត្រឹមព្រំដែនច្រកទ្វារអន្តរជាតិខ្លងលឹកឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយគេជួលរថយន្តចូលទៅដឹកបន្តទៅស្រុកកំណើតនៅរសៀលថ្ងៃទី21នេះ។
ដោយឡែកសពស្ត្រីម្នាក់ទៀត ត្រូវមន្ត្រីនិងសមត្ថកិច្ចនៅមាត់ច្រកទ្វារប្រាប់ថា មិនទាន់ស្គាល់អត្តសញ្ញាណទេ គឺកំពុងទាក់ទងរកសាច់ញាតិ ៕
ចែករំលែកព័តមាននេះ