ត្រៀមៗ ដំឡើងរូបសំណាក «ព្រះថោងនាងនាគ» ថ្ងៃវារៈឡើងស័ក ថ្ងៃទី១៦មេសា សម្តេចទាំងទ្វេ អញ្ជើញអភិសេក
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យការដំឡើងរូបសំណាក…
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យការដំឡើងរូបសំណាក…
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យការដំឡើងរូបសំណាក «ព្រះថោង នាងនាគ» នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុមជាងជំនាញ ត្រូវពន្លឿនការដំឡើងរូបសំណាក «ព្រះថោងនាងនាគ» ឱ្យបានឆាប់រួចរាល់ តាមផែនការគ្រោងទុក។
សូមរម្លឹកថា តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងអញ្ជើញនាំក្រុមគ្រួសារសម្តេច ទៅសម្រាកកម្សាន្ត អំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខេត្តព្រះសីហនុ។ រហូតដល់ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចូលឆ្នាំទី៣ ឬជាថ្ងៃវារៈឡើងស័ក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាកព្រះថោងនាងនាគនេះ៕






ចែករំលែកព័តមាននេះ