ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក ​ទម្លាក់​ទុន​ជួយ​អ្នក​ដាំ​បន្លែ ចិញ្ចឹមសត្វ​ដោយ​ផ្ទាល់​នៅ​កំពង់ចាម

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ សហគមន៍​កសិកម្ម​ស្ទឹង​ត្រង់​សែន ដែល​មា​នទី​តាំងនៅ​ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម បាន​ទទួល​ជំនួយ ពី​ធនាគារពិភពលោក សម្រាប់​ពង្រីក​លទ្ធភាព​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ លោកស្រី Maryam…

ខេត្តកំពង់ចាម​៖ សហគមន៍​កសិកម្ម​ស្ទឹង​ត្រង់​សែន ដែល​មា​នទី​តាំងនៅ​ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម បាន​ទទួល​ជំនួយ ពី​ធនាគារពិភពលោក សម្រាប់​ពង្រីក​លទ្ធភាព​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

លោកស្រី Maryam Salim នាយិកា​ធនាគារពិភពលោក ( WB) ប្រចាំ​នៅ​កម្ពុជា និង​លោក វេ​ង សា​ខុន បាន​ចុះ​ទៅ​សហគមន៍​ខាងលើ នៅ​ដើម​ស​ប្តា​ហ៍​នេះ និង​បាន​រៀបចំ​ពិធី​ចុះ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ឥត​សំណង បំពេញបន្ថែម​ទុន​វិនិយោគ រវាង​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា នៅ​សហគមន៍​កសិកម្ម​ស្ទឹង​ត្រង់​សែន​ជ័យ​នេះ ។

លោកស្រី Maryam Salim បាន​និយាយ​ថា​ការ​ផ្តល់​ជំនួយ​នេះ បាន​ភ្ជាប់​ទៅ​នឹង​បេសកកម្ម​ដ៏​មាន​សារ​: សំខាន់​របស់ WB ក្នុង​ការ​ជួយ​លើកកម្ពស់ កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ តាម​រយ​:​វិស័យ​កសិកម្ម ដោយ​សំដៅ​ទៅ​លើ​សហគមន៍​នៅ​ជនបទ ដែល​ប្រកាន់ខ្ជាប់​នូវ​របរ​គោល គឺ​ផលិតកម្ម​កសិកម្ម មាន់ ជ្រូក គោ ចំណី​សត្វ ជី​កសិកម្ម បន្លែ ដំណាំ ឃ្មុំ និង​ត្រី ដោយ​ផ្តោត​ជា​សំខាន់​លើ ការ​លើកកម្ពស់​តម្លៃ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ការ​កែ​ច្នៃ ការ​ធ្វើក​សិ​ធុ​រ​:​កិច្ច ឥណទាន ការ​ចងក្រង​បណ្តុំ​អាជីវកម្ម ការ​ចាប់​យក​ឱកាស​ទីផ្សារ និង​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម តាម​រយ​:​វិស័យ​ឯកជន ។

លោក លួង តាក់ ប្រធាន​សហគមន៍​បានឱ្យ​ដឹង​ថា សហគមន៍​បាន​បង្កើត​ឡើង​នៅ​ខែធ្នូ ឆ្នាំ​២០១០ មាន​សមាជិក ៣០ នាក់ (​ស្ត្រី ៧) មាន​ភាគហ៊ុន ២១៧ ហ៊ុន ដោយ​តម្លៃ​១​ហ៊ុន​=៥០០០០​រៀល នៅ​ពេល​នោះ​ទុន​សរុប​សហគមន៍​មាន​ចំនួន ១០ ៤៥០ ០០០​រៀល ។ លោ​កថា​រហូត​មក​ដល់​ឆ្នាំ​២០២១ សហគមន៍​មាន​សមាជិក ២៣០​នាក់ (​ស្ត្រី ១០១) មាន​ភាគហ៊ុន ៥៧០៨​ហ៊ុន មាន​ទុន​សរុប ២៨៥ ៤០០ ០០០​រៀល និង​ទុនបម្រុង ៣៨ ៨៨៧ ៧០០​រៀល (៨១ ០៧២​ដុល្លារ​) ។
លោ​ក្រ​ធាន​សហគមន៍​បានឱ្យ​ដឹង​ថា ពី​ដំបូង​សមាជិក​សហគមន៍​មានមុខ​របរ ចិញ្ចឹម​ជ្រូក​សាច់ ចិញ្ចឹម​មេ​ជ្រូក​យក​កូន និង​ផលិត​ចំណី​ជ្រូក និង​ក្រោយមក​ទៀត ដោយ​មានការ​គាំទ្រ​ពី​គម្រោង​នានា ពិសេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត សហគមន៍​បាន​ចាប់ផ្តើម​ផលិត​ជីសរីរាង្គ និង​ចិញ្ចឹម​ឃ្មុំ​យក​ទឹក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​រហូត​ដល់​បច្ចុប្បន្ន ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ថា សហគមន៍​កសិកម្ម​ស្ទឹង​ត្រង់​សែន​ជ័យ​រំពឹង​ទុក​ថា នឹង​កែ​លម្អ​ខ្សែ​ច្រ​វ៉ា​ក់ ផលិតកម្ម​ទឹកឃ្មុំ​សុទ្ធ ប្រកបដោយ​គុណភាព ដើម្បី​ផ្គត់​ផ្គត់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ក្នុង​បរិមាណ​សរុប​ចំនួន ៤៨ ០០០​លី​ត្រ នៅ​ក្នុង​រយៈពេល ៦ ខែ​ក្នុង​មួយ​ឆ្នាំ ដើម្បី​បង្កើន ប្រាក់​ចំណូល​ដល់​សហគមន៍ និង​សមាជិក​ជា​មធ្យម​ចំនួន ៦០ ០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ ។ លោក​ថា​អាជីវកម្ម​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​សរុប ចំនួន ២៤៩ ២០០ ដុល្លារ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង បំពេញបន្ថែម​ទុន​វិនិយោគ​សរុប​ចំនួន ៩៧ ៥៧០ ដុល្លារ កម្ចី​ពី​ធនាគារឯកជន​សរុប​ចំនួន ១២៥ ០០០ ដុល្លារ និង​ថវិកាបដិភាគ​ពី​សហគមន៍​កសិកម្ម និង សមាជិក​ចូលរួម​សរុប​ចំនួន ២៦ ៦៣០ ​ដុល្លារ ៕

អត្ថបទសរសេរ ដោយ