ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍ ​៖ ពេទ្យ​ចិន​វះ​យក​បេះដូង​អ្នកទោស​ប្រ.ហារជីវិ.ត​មុន​ពេល​ពួក​គេ​ដា.ច់ខ្យ.ល់

3 ឆ្នាំ មុន

ចិន ៖ ការ​សិក្សា​មួយ​បាន​អះអាង​ថា គ្រូពេទ្យ​វះកាត់​ចិន​បាន​ធ្វើការ​វះកាត់​យក​បេះដូង​របស់​អ្នកទោស​ប្រ.ហារជីវិ.ត

ចិន ៖ ការ​សិក្សា​មួយ​បាន​អះអាង​ថា គ្រូពេទ្យ​វះកាត់​ចិន​បាន​ធ្វើការ​វះកាត់​យក​បេះដូង​របស់​អ្នកទោស​ប្រ.ហារជីវិ.ត ខណៈ​ពួក​គេ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ថា​ស្លា​.​ប់​នៅឡើយ ដែល​ការ​វះកាត់​យក​គ្រឿងក្នុង​អ្នកទោស​នេះ​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​សម្រាប់​វេជ្ជបណ្ឌិត និង​មន្ទីរពេទ្យ​។

អ្នក​ស្រាវជ្រាវ​មក​ពី​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​បាន​ពិនិត្យ​មើល​លើ​ឯកសារ​ពេទ្យ​ចិន​រាប់​ពាន់​សន្លឹក និង​បាន​សន្និដ្ឋាន​ថា គ្រូពេទ្យ​វះកាត់​បាន​ស​ម្លា​.​ប់​អ្នកទោស​អំឡុង​ការ​វះកាត់​យក​គ្រឿងក្នុង​របស់​ពួក​គេ​។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា កុំព្យូទ័រ​របស់​ពួក​គេ​ពិនិត្យ​ឃើញ​ខុស​ពី​ការ​អះអាង​របស់​ចិន​ដែល​ថា អ្នកទោស​ទាំងអស់​បាន​ស្លា​.​ប់​មុន​ពេល​គ្រឿងក្នុង​របស់​ពួក​គេ​ត្រូវ​បាន​វះកាត់​យក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Times​។

ការ​សិក្សា​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្តី​អា​មេ​រិ​ក Journal of Transplantation បាន​និយាយ​ថា អ្នកទោស​មួយ​ចំនួន​នៅ​មានជីវិត ប៉ុន្តែ​ដោយ​គ្រាន់តែ​មិនដឹង​ខ្លួន​នៅ​លើ​កន្លែង​ប្រតិបត្តិការ​វះកាត់​យក​គ្រឿងក្នុង ដែល​វា​គឺជា​ការ​រំ​លោ​.​ភ​បំពា.ន​គោល​​ការណ៍​វេ​ជ្ជសាស្ត្រ​សកល​។

ការ​សិក្សា​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Matthew Robertson ជា​និស្សិត​ផ្នែក​នយោបាយ និង Jacob Lavee ពេទ្យវះកាត់​បេះដូង និង​សាស្ត្រាចារ្យ​នៅ​សាលា​ពេទ្យ​នៃ​សកល​វិទ្យាល័យ Tel Aviv​។

លោក Matthew Robertson បាន​និយាយ​ថា «​យើង​បាន​រក​ឃើញ​ថា​គ្រូពេទ្យ​បាន​ក្លាយជា​អ្នកប្រហារ​ជីវិត​ជំនួយ​រដ្ឋ ហើយ​វិធីសាស្ត្រ​នៃ​ការ​ប្រហារជីវិត​គឺ​ការ​វះកាត់​យក​បេះដូង​»​។

លោក​បន្ថែម​ថា «​ការ​វះកាត់​នេះ​មាន​ប្រាក់​ចំណេញ​ខ្ពស់​សម្រាប់​វេជ្ជបណ្ឌិត និង​មន្ទីរពេទ្យ​ដែល​បាន​ចូលរួម​»​។

អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ឯកសារ​ចំនួន ២.៨៣៨​ច្បាប់​ស្តី​ពី​វិធីសាស្ត្រ​ប្តូរ​សេរី​រា​ង្គ​នៅ​ក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៩៨០ និង ២០២០ និង​បាន​រក​ឃើញ​ថា​ការ​ស្លា​.​ប់​របស់​ខួរក្បាល​មិន​ត្រូវ​បាន​អនុវត្ត​សមរម្យ​នោះ​ទេ មុន​ពេល​គ្រឿងក្នុង​ត្រូវ​បាន​វះ​យក​ចេញ​ក្នុង​ករណី​ចំនួន ៧១​។

អ្នក​ស្រាវជ្រាវ​និយាយ​ថា «​ប្រ​សិន​របាយការណ៍​ដែល​យើង​ពិនិត្យ​មាន​ភាព​ត្រឹមត្រូវ វា​បង្ហាញ​ថា​ការ​ផ្គត់​ផ្គង់បេះដូង និង​សួត​ដោយ​គ្រូពេទ្យ​វះកាត់​គឺជា​បុព្វហេតុ​នៃ​ការ​ស្លា​.​ប់​របស់​អ្នកទោស ដូច្នេះ​វា​ជា​ការ​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​របស់​គ្រូពេទ្យ​វះកាត់​ក្នុង​ការ​ប្រហារជីវិត​»​។

សូម​បញ្ជាក់​ថា ចិន​បាន​ប្តេជ្ញា​ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ប្តូរ​សេរី​រា​ង្គ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០០៧ និង​សន្យា​ថា​នឹង​ប​ញ្ឍ​ប់​ការ​អនុវត្តន៍​ការ​យក​គ្រឿងក្នុង​ពី​អ្នកទោស​ប្រហារជីវិត​នៅ​ក្នុង​ឆ្នាំ ២០១៥៕ (​យោង​តាម​ប្រភព​៖ The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ