ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យាល័យ​នៅ​ជនបទ មានឱកាស​​សិក្សា​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ និង​សិល្បៈ​ស្គរ​ពី​គ្រូ​ជំនាញ​មក​ពី​សិង្ហ​បុរី

7 ឆ្នាំ មុន

គោលដៅ​នៃ​កម្មវិធី​នេះ​រួម​មាន ៖ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ការងារ​ជា​ក្រុម បង្កើន​សិល្បៈ​នៃ​ការ​ធ្វើ​ទំនាក់ទំនង វិធីសាស្ត្រ​នៃ​ការ​លើកទឹកចិត្ត​ក្រុមការងារ ជា​រួម​គឺ​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​របស់​លោកគ្រូ អ្នកគ្រូ និង

គោលដៅ​នៃ​កម្មវិធី​នេះ​រួម​មាន ៖ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ការងារ​ជា​ក្រុម បង្កើន​សិល្បៈ​នៃ​ការ​ធ្វើ​ទំនាក់ទំនង វិធីសាស្ត្រ​នៃ​ការ​លើកទឹកចិត្ត​ក្រុមការងារ ជា​រួម​គឺ​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​។ ដោយឡែក​សិល្បៈ​ស្គរ​នេះ ក៏​នឹង​ចូលរួម​យ៉ាង​ខ្លាំង​ដល់​ការ​បង្កើត​ឲ្យ​មាន​សិល្បៈ សាមគ្គី និង​ស្នាមញញឹម​បន្ថែម​នៅ​ក្នុង​សាលា​។

នេះ​ជា​លើក​ទី​១ ដែល​សិស្សានុសិស្ស​នៅ​ជនបទ​នៅ​ខេត្តកំពង់ចាម មានឱកាស​ស្វែង​យល់​ពី​អ្វី​ដែល​ហៅ​ថា ភាព​ជា​អ្នកដឹកនាំ និង​សិល្បៈ​ស្គរ​ពី​លោក Roy Lai  និង​លោក Syed Ibrahim ។ លោក Roy Lai ជា​អ្នកជំនាញ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ ជា​គ្រូបង្វឹក និង​ជា​វាគ្មិន​សិង្ហ​បុរី​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​មានបទពិសោធន៍​ជិត​២០​ឆ្នាំ ឬ​ឯ​លោក Syed Ibrahim ជា​គ្រូ​ជំនាញ​ផ្នែក​សិល្បៈ​ស្គរ ដែល​មានបទពិសោធន៍​ដឹកនាំ​ផ្នែក​ត​ន្រី្ត​៣០​ឆ្នាំ​។

ជា​ការ​ពិត ! វគ្គប​ណ្តុះ​បណ្ត​ល ភាព​ជា​អ្នកដឹកនាំ ត្រូវ​បាន​គេ​គិត​ថា គឺ​សំរាប់​តែ​អ្នក​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់ និង​តែងតាំង​ឲ្យ​ធ្វើ​ជា​មេក្រុម អ្នក​បង្គាប់បញ្ជា អ្នក​សម្រេចចិត្ត អ្នក​ផ្តល់​គំនិត​យោបល់ ឬ​ចាត់ចែង​ការងារ​របស់​ក្រុម អង្គការ សហគមន៍ ប្រទេស ។​ល​។  ប៉ុន្តែ​ទាំងនេះ​ត្រូវ​បាន​លោក Roy Lai បដិសេធ​។ លោក​និយាយ​ថា ភាព​ជា​អ្នកដឹកនាំ​គឺជា​ជំនាញ​ទន់​ដែល​ដែល​មនុស្ស​គ្រប់​រូប​គប្បី​ត្រូវ​មាន ឬ​បណ្តុះ​តាំង​តែ​ពី​វ័យក្មេង ហើយ​នេះ​ជា​អ្វី​ដែល​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី​កំពុង​អនុវត្ត​។

កម្មវិធី​បណ្តុះបណ្តាល​ទាំង​២ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ ដល់ទី​១០ ខែកញ្ញា ២០១៦ ដោយ​មានការ​សហការ​រៀបចំ​ដោយ​សមាគម​អតីត​សិស្ស​អូរ​ដា ដែល​មាន​លោក ឃឹម ប៊ុ​ន​ឡែ​ន ជា​ប្រធាន ជាមួយនឹង​អង្គការ Choice Family Singapore មាន​លោក Ashok Kurma ជា​ប្រធាន​។ លើស​ពី​ការ​ផ្តល់​នូវ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ និង​សិល្បៈ​ប្រគំ​តន្ត្រី​ស្គ លោក Syed Ibrahim ក៏​បាន​ឧបត្ថម្ភ​ឧបករណ៍​ស្គរ​មួយ​ឈុត​ធំ​យ៉ាង​ថ្មីស្រឡាង ដែល​គិត​ជា​ទឹកប្រាក់​ជាង​៤​ពាន់​ដុល្លារ សំរាប់​ជា​កា​ប្រើប្រាស់ និង​សម្តែង​ជា​ប្រចាំ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាល័យ ន​.​រណប​ទ្ធិ​-​គន្ធ​បុប្ផា និង​វិទ្យាល័យ​ហ៊ុន​សែន​ព្រៃ​ទទឹង​ផង​ដែរ ។

ចំណែក​លោក ឃឹម ប៊ុ​ន​ឡែ​ន ប្រធាន​ក្រុម​អតីត​សិស្សសាលា​អូរ​ដា​បាន​លើក​ឡើង​ថា កាលដែល​អង្គការ Choice Family Singapore ជ្រើសរើស​សាលា​ទាំង​ពីរ ក្នុង​ការ​ផ្តល់​ជូន​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដោយសារ​សកម្មភាព​កន្លង​មក​របស់​ក្រុម​អតីត​សិស្ស​របស់​លោក ដែល​បាន​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ជួយ​សាលា ស្ថិត​នៅ​ក្នុងស្រុក​កំណើត​ផ្ទាល់  ដោយ​បាន​បង្កើត​ឱ្យ​មាននូវ​បណ្តា​ល័យ បន្ទប់​កុំព្យូទ័រ និង​ការ​ដាំ​ដើមឈើ​ជាដើម​។ ជា​ពិសេស​ទៅ​ទៀត​នោះ អង្គការ​បានឃើញ​នូវ​សក្តានុពល​របស់​សិស្ស​ដែល​ចេះ​ជួយ​ខ្លួនឯង​ក្នុង​ការ​ខិតខំ​រៀនសូត្រ ព្រមទាំង​មាន​ក្តី​សុ​បិ​ន្ត ។

លោក ឃឹម ប៊ុ​ន​ឡែ​ន​បន្ត​ថា «​ខ្ញុំ​មាន​ក្តី​សុ​បិ​ន្ត​ថា ក្នុង​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ទៀត ប្អូន​ៗ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​នៅ​ថ្ងៃនេះ នឹង​ត្រលប់​មក​សាលា​វិញ ហើយ​ដឹកនាំ​ការងារ​អភិវឌ្ឍ​ធនធានមនុស្ស​បន្ត​ទៀត​។ ចលនា​នេះ គឺជា​ការ​ចួ​ល​រួមចំណែក​ជាមួយ​លោកគ្រូ អ្នកគ្រូ ដើម្បី​បង្កើត​ឲ្យ​មានការ​អភិវឌ្ឍ និង​មិត្តភាព​ប្រកបដោយ​និរន្តរភាព​កាន់តែ​ប្រសើរ​នៅ​ស្រុក​កំណើត​របស់​យើង​»​។

គួរ​ជំរាប​ជូន​ថា ក្រុម​អតីត​សិស្ស​អូរ​ដា បង្កើត​ឡើង​ដោយ​អតីត​សិស្ស​ដែល​ធ្លាប់​រៀនសូត្រ​នៅ​សាលា​នេះ ជាមួយនឹង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ក្នុង​សាលា និង​ស្រុក​កំណើត​។