ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​សម្រុក​ដឹក​ធ្យូង​​ទៅ​លក់​នៅ​​​វៀតណាម​​​ទាំងយប់​ទាំង​ថ្ងៃ​ដូច​ហែ​​កឋិន តែ​គ្មា​ន​ការទប់ស្កាត់

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ តាម​សេចក្តី​រាយការណ៍​មក​ថា ធ្យូង​ជា​ប្រភេទ​ដែល​នាំមក​នូវ​ការបំផ្លាញ​ធម្មជាតិ​ព្រៃ​ឈើ ឥឡូវ​ត្រូវ​បាន​ក្រុម​ឈ្មួញ​សម្រុក​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ ស្ថិត​ក្នុង​ភូមិ​ម៉ឺនជ័យ ឃុំ​ក្រ​ប៉ៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែ​កឋិន​ទាន…

ខេត្តព្រៃវែង​៖ តាម​សេចក្តី​រាយការណ៍​មក​ថា ធ្យូង​ជា​ប្រភេទ​ដែល​នាំមក​នូវ​ការបំផ្លាញ​ធម្មជាតិ​ព្រៃ​ឈើ ឥឡូវ​ត្រូវ​បាន​ក្រុម​ឈ្មួញ​សម្រុក​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ ស្ថិត​ក្នុង​ភូមិ​ម៉ឺនជ័យ ឃុំ​ក្រ​ប៉ៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែ​កឋិន​ទាន ។

ប្រភព​ព័ត៌មាន​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ក្នុង​មួ​យ​យប់​ៗ​ឡាន​សាំ​យ៉ុង​ក​ម្រុ​ក​ដឹក​ធ្យូង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្​ពុ​ជា វៀតណាម ម៉ឺនជ័យ​នេះ​រាប់​រយ​ឡាន​ឯណោះ ហើយ​ត្រូវ​បាន​បង់លុយ​ទៅ​អោយ​ឈ្មោះ​ស្មី ក្នុង​មួយ​ឡាន70ម៉ឺន​រៀល ។ រី​ឯ​រី​ម៉ក​វិញ​បង់​មួយ​គ្រឿង50ម៉ឺន​រៀល សម្រាប់​រត់ការ​អោយ​មន្ត្រី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ការ​ដឹ​ធ្យូង​ចេញ​យក​ទៅ​លក់​អោយ​ឈ្មួញ​វៀតណាម​បន្ត ។ ប្រភព​បន្ត​ថា ចំពោះ​រថយន្ត ឬ​រ៉ឺម៉ក​ណា​មិន​បង់លុយ​គ្រប់​ចំនួន គឺ​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺនជ័យ​នេះ​មិន​អនុញ្ញាត​ចេញ​នោះ​ទេ​។

ដោយ​មើលឃើញ​ការ​ដឹកជញ្ជូន​ធ្យូង​ជា​ប្រភេទ​ដែល​បំផ្លាញ​នូវ​ធម្មជាតិ​ចម្រុះ គ្រប់​ប្រភេទ​នៃ​ព្រៃឈើ ធ្វើអោយ​មហាជន​មានការ​សង្ស័យ​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទំនងជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​អស់​ហើយ​ទេ​ដឹង បាន​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​មាន​ចំណាត់ការ​ទប់ស្កាត់​បណ្តែតបណ្តោយ​អោយ​លោក​ស្មី ដើរ​ប្រមូល​លុយ​តាម​រថ​យន្ត​និង​រ៉ឺម៉ក​ដឹក​ធ្យូង​ជា​ថ្នូរ​រក្សា​ភាព​ស្ងៀមស្ងាត់​ពីសំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រធាន​ច្រក​ទ្វារ​មួយ​នេះ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​កាសែត​កោះ​សន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ